Connect with us

សន្តិសុខសង្គម

ជនជាតិកូរ៉េម្នាក់ ភ័យពេក ក្រោយសមត្ថកិច្ចគោះទ្វារបន្ទប់ លោតតាមបង្អួចធ្លាក់ពីជាន់ទី ០៣ ស្លាប់

បានផុស

នៅ

ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េ​ម្នាក់ ភ័យ​ស្លន់ស្លោ ក្រោយ​សមត្ថកិច្ច​ទៅ​ដល់​មុខ​បន្ទប់ ក៏បាន​លោត​ចេញ​តាម​បង្អួច ជ្រុល​ធ្លាក់​ពី​ជាន់​ទី ០៣ ចុះ​ក្រោម ស្លាប់​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ដែរ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​នៅ​ខាង​មុខ​អគារ​ដាយ​មិន​វ័ន សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ដោយឡែក​ជនរងគ្រោះ និង​ជនសង្ស័យ គឺ​មាន​សញ្ជាតិ​ជា​ជនជាតិ​កូរ៉េ​ដូចគ្នា។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ និង​ជនសង្ស័យ បាន​ណាត់គ្នា ពិភាក្សា​និយាយ​ការងារ​រកស៊ី​នៅ​ផ្ទះ​របស់​ជនសង្ស័យ។ ខណៈ​នោះ ជនសង្ស័យ​បាន​ទារ​ប្រាក់​ពី​ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ​ប្រាប់​ថា ខ្លួន​មិន​មាន​ប្រាក់​នោះ​ទេ។ ភ្លាមៗ ជនសង្ស័យ បាន​យក​ខ្នោះ​មក​ដាក់​ដៃ​របស់​ជនរងគ្រោះ​បម្រុង​ចាប់​ជំរិត។ សំណាងល្អ ខ្នោះ​ដែល​ដាក់​ដៃ​មាន​សភាព​រលុង ធ្វើ​ឲ្យ​ភាគី​រងគ្រោះ​មាន​ឱកាស​រត់​ចេញ​មក​ក្រៅ ស្រែក​ឲ្យ​សន្តិសុខ​ជួយ។ ស្រប​ពេល​នោះ ជនសង្ស័យ ក៏បាន​រត់​មក​តាម​ដែរ តែ​ដោយសារ​ឃើញ​មាន​សន្តិសុខ​បុរី​មាន​គ្នា​ច្រើន ជនសង្ស័យ​បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ​បាត់​តែម្ដង នៅ​ជាន់​ទី ០៣។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់ពី​មាន​ការ​ឆោឡោ សន្តិសុខ​ខាង​បុរី បាន​ធ្វើការ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ឲ្យ​ជួយ​ចុះ​អន្តរាគមន៍ និង​ស្រាវជ្រាវ រក​ឃើញ​ថា ជនសង្ស័យ​គឺ​ស្នាក់នៅ​ក្នុង​បុរី​តែម្ដង។ ទើប​សមត្ថកិច្ច ធ្វើការ​ប្រមូល​កម្លាំង​ភ្លាមៗ ដើម្បី​ចូល​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ប៉ុន្តែ​អំឡុង​សមត្ថកិច្ច​ទៅ​ដល់​មុខ​បន្ទប់ និង​គោះទ្វារ ជនសង្ស័យ​ក៏​ភ័យ​ស្លន់ស្លោ ​លោត​ចេញ​តាម​បង្អួច គោលបំណង​គ្រាន់តែ​ពួន​សម្ងំ​លាក់ខ្លួន តែ​ជា​អកុសល បាន​ធ្លាក់​ពី​ជាន់​ទី ០៣ ចុះ​មក​ក្រោម បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​តែម្ដង។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចក្ខុ និង​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ដល់​ទីតាំង រួច​ធ្វើការ​ត្រួតពិនិត្យ​សព​ខាងលើ។ បន្ទាប់ពី​ត្រួតពិនិត្យ​ចប់ សាកសព​ខាង​លើ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​ទទួល​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៤៦ នាទីutes មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម