Connect with us

សន្តិសុខសង្គម

ពលរដ្ឋស្នើឲ្យអាជ្ញាធរខណ្ឌចំការមនជួសជុលផ្លូវជង្ហុកជាង២០ម៉ែត្រ

បានផុស

នៅ

កំណាត់ផ្លូវលេខ ៩៥ កែងផ្លូវលេខ ៤៥៦ ប្រវែងជាង២០ម៉ែត្រ នៅខាងក្រោយអតីតក្រសួងដែនដីចាស់ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បាននិងកំពុងខូចក្លាយជាផ្លូវមានជង្ហុកពិបាកធ្វើដំណើរ ពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរស្នើឲ្យអាជ្ញាធរ​ពាក់ព័ន្ធជួសជុលស្ថាបនាឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បញ្ញារ័ត្ន ជាពលរដ្ឋរស់នៅអមសងខាងផ្លូវដែលកំពុងខូចនេះបានលើកឡើងថា ផ្លូវនេះទើបតែខូចប្រមាណជាប៉ុន្មានខែនេះទេ តែដោយសារតែមានភ្លៀងដក់ទឹក ធ្វើអោយផ្លូវនេះចាប់ផ្តើមមានជង្ហុកជ្រៅម្តងបន្តិចៗ ទៅជាជង្ហុកជ្រៅងាយបង្កគ្រោះជាយថាហេតុ។

លោកស្រី សុខ ធីតា ពលរដ្ឋនៅក្បែរនោះក៏បានប្រាប់បន្ថែមដែរថា ផ្លូវលេខ ៩៥ កែងនឹងផ្លូវលេខ ៤៥៦ គឺខូចខាតប្រវែងជាង ២០ម៉ែត្រតែប៉ុណ្ណោះ ហើយមួយរយៈមុន ពេលមានភ្លៀងធ្លាក់ពេលយប់ មានបុរសម្នាក់ជិះម៉ូតូបានធ្លាក់ជង្ហុក ដួល របួសដៃជើង និងបោកក្បាលថែមទៀតផង តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។

ចំពោះបញ្ហានេះ ប្រជាពលរដ្ឋបានស្នើសុំក៏ដូចជាសំណូមពរទៅកាន់អាជ្ញាធរជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងជួសជុលឡើងវិញ ទោះបីជង្ហុកតែបន្តិចបន្តួចក៏ដោយក៏អាចបង្កគ្រោះថ្នាក់បានដែរ។

លោក កៀង ល័ក្ខ អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌចំការមន បានប្រាប់ កម្ពុជាថ្មី អោយដឹងថា លោកនឹងចាត់មន្រ្តីជំនាញសាធារណការខណ្ឌ ចុះទៅត្រួតពិនិត្យជាបន្ទាន់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម