សន្តិសុខសង្គម
រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត
សពបុរសម្នាក់ ត្រូវបានលោកមេភូមិប្រទះឃើញដេកស្លាប់នៅជាប់ខ្លោងទ្វារវត្តទួលសុភាឃួន រួចរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្ដែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ១៥ នាទីព្រឹក ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅភូមិព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពបុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយមានអាយុប្រហែលជាង ៣០ ឆ្នាំ សម្បុរខ្មៅ ស្លៀកខោខោវប៊យពណ៌ទឹកប៊ិចជើងវែង ពាក់អាវដៃវែងពណ៌សឆ្នូតខ្មៅ។

យោងតាមកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅមុខខ្លោងទ្វារវត្តបានបង្ហាញឲ្យឃើញនៅវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ មានរថយន្ត ១ គ្រឿង ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ និងម៉ាក បានដឹកបុរសខាងលើនេះមកទុកចោល ខណៈរូបគាត់នៅមានដង្ហើម និងនៅកម្រើកដៃជើងបាននៅឡើយ។

លុះព្រឹកឡើងទើបលោកមេភូមិដើរបោសសំរាមនៅវត្ត ក៏ប្រទះឃើញបុរសខាងលើនេះដេកស្លាប់ខាងក្រោយរូបតោថ្ម មុខខ្លោងទ្វារវត្ត បង្កឲ្យមានការភ្ញាក់ផ្អើល រាយការណ៍បន្តទៅកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះមកធ្វើការហ៊ុមព័ទ្ធនៅទីតាំងកើតហេតុខាងលើ និងសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យ និងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសព៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


