Connect with us

សន្តិសុខសង្គម

លោក ជួន ណារិន្ទ៖ កត្តាធំចំនួន៣ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាញឹកញាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺកើតឡើងដោយសារកត្តាចម្បងធំៗចំនួន៣។ បើតាមលោក ជួន ណារិន្ទ កត្តាចម្បងធំៗចំនួន៣នោះរួមមាន កត្តាបើកបរមិនគោរពល្បឿន កត្តាមិនគោរពសិទ្ធិ និងកត្តាបើកបរក្នុងស្ថានភាពស្រវឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការបញ្ជាក់ថា កត្តាធំៗទាំង៣នេះ បានកើតឡើងជាញឹកញាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដែលបណ្ដាលឲ្យមានមនុស្សស្លាប់ជាច្រើន ជាពិសេសនៅដើម២០២៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាង៧០​ភាគរយ គឺកើតឡើងនៅពេលរាត្រី។

ជាមួយនឹងការកើនឡើងនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកក៏បានដាក់បទបញ្ជាដល់អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍រដ្ឋបាលទាំង១០៥ ក្នុងរាជធានីភ្នំពេញ បន្តយកយន្តការផ្សព្វផ្សាយអប់រំ ការយល់ដឹងពីច្បាប់ចរាចរណ៍ឲ្យបានច្រើនដល់ទីសាធារណៈ ក៏ដូចជាសាលារៀនឲ្យសិស្សានុសយុវជនបានយល់ពីច្បាប់ចរាចរណ៍ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងឈានទៅដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម