Connect with us

កីឡា

ក្រុម Dewa United ធ្វើ​មិន​សូវ​បាន​ល្អ​ក្នុង​លីគ មុន​ប៉ះ​ ភ្នំពេញ​ក្រោន ក្នុង​ពាន AFC

បានផុស

នៅ

ក្រុម​ឥណ្ឌូណេស៊ី Dewa United នឹង​ស្វាគមន៍ ៣ ក្រុម​ផ្សេង​ទៀត​​ក្នុង​ការ​ប្រកួត​សន្សំពិន្ទុ​ពូល E ពាន​រង្វាន់ AFC Challenge League ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ ២០២៥។

ក្រុម Dewa United
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​ឈាន​មក​ដល់ ក្រុម​ម្ចាស់​ផ្ទះ Dewa United ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​សម្រាប់​ការ​ប្រកួត​ក្នុង​លីគ​កំពូល​ឥណ្ឌូណេស៊ី នៅ​ដើម​រដូវ​កាល​នេះ។ ពួក​គេ​ កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ ៩ ​ក្នុង​តារាង បន្ទាប់​ពី​ឆ្លង​កាត់ ៧ ប្រកួត ទើប​ឈ្នះ ៣ លើក ស្មើ ១ លើក និង​ចាញ់ ៣ លើក​មាន ១០​ ពិន្ទុ។

កាល​ពី​រដូវ​កាល ២០២៤-២៥ ពួក​គេ​បាន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ ២ នៃ​លីគ​កំពូល​ឥណ្ឌូណេស៊ី ដោយ​ឈ្នះ ១៧ លើក ស្មើ ១០ លើក និង​ចាញ់ ៧ លើក ទើប​ទទួល​បាន​កៅអី​​ក្នុង​ពាន​រង្វាន់ AFC Challenge League។

ក្រុម​ភ្នំពេញ​ក្រោន

នៅ​ក្នុង​ពូល E ពួក​គេ​ត្រូវ​ប្រឈម​នឹង​ក្រុម​កម្ពុជា ភ្នំពេញ​ក្រោន នៅ​ថ្ងៃ​បើកឆាក​ទី​២៦ ខែ​តុលា និង​ថ្ងៃ​ទី​២៩ ខែ​តុលា ប៉ះ​ក្រុមតៃវ៉ាន់ Tainan City ហើយ​ចុង​ក្រោយ​ប៉ះ​ក្រុមមីយ៉ាន់ម៉ា Shan United នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា។

ស្ថិតិ​ ៧ ប្រកួត​ក្នុង​លីគ​ដើម​រដូវ​កាល​នេះរបស់ Dewa United គឺ

  • ចាញ់ Malut United ១-៣
  • ចាញ់ Saneb Padang ០-២
  • ឈ្នះ Persik ៣-១
  • ចាញ់ Persija Jakarta ១-៣
  • ឈ្នះ Arema ២-១
  • ឈ្នះ PSBS Biak ៣-១ និង
  • ស្មើ Persebaya ១-១

ស្ថិតិ ៦ ប្រកួត​របស់ ភ្នំពេញ​ក្រោន ដើម​រដូវ​កាល​នេះ គឺ ឈ្នះ ៤ និង ស្មើ ២ មាន ១៤​ ពិន្ទុ កំពុង​ឈរ​លេខ ២ ក្នុង​តារាង​លីគកម្ពុជា។

  • ស្មើ បឹងកេត ០-០
  • ស្មើ កង​យោធពល​ខេមរភូមិន្ទ ១-១
  • ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ៤-៣
  • ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ១-០
  • ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៣-២
  • ឈ្នះ គិរីវង់សុខសែន​ជ័យ ៤-១

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម