កីឡា
លោក ឡុង វិបុល ក្លឹបកំពុងជួយពង្រីកធនធានកីឡាការិនីក្នុងវិស័យគុនខ្មែរ
លោក ឡុង វិបុល គ្រូបង្វឹកក្លឹបប្រដាល់វិបុលដារិទ្ធិ ថាក្លឹបបច្ចុប្បន្ននេះកំពុងតែជួយបណ្ដុះធនធានផ្នែកនារី ព្រោះមើលឃើញនៅខ្វះខាតកីឡាការិនីច្រើនទាំងការប្រកួកក្នុងស្រុក និងក្រៅស្រុកជាដើម។

សិស្សលោក ឡុង វិបុល
គ្រូបង្វឹកប្រដាល់វិបុលដារិទ្ធិខាងលើនេះបានឲ្យដឹងថា បច្ចុប្បន្ននេះក្លឹបរបស់លោកមានសិស្សនារីៗ៧នាក់ និងសិស្សហាត់សុខភាព ១នាក់ទៀតដែរ។ អ្វីដែលចាប់អារម្មណ៍ទៅទៀតនោះគឺថ្មីៗនេះលោកទើបទទួលបានសិស្សស្រីចំនួន ២នាក់ដែលចប់វិស្សមកាលហើយក៏ឆ្លៀតមកហាត់ប្រដាល់បន្ថែមគោលបំណងបានប្រកួតទទួលបានថវិកាជួយគ្រួសារ។

សិស្សលោក ឡុង វិបុល
លោក ឡុង វិបុល បន្ថែមទៀតថា មិនថាសិស្សថ្មី ឬសិស្សចាស់នោះឡើយគឺលោកព្យាយាមពន្យល់ បង្ហាត់បង្រៀន និងប្រាប់ឲ្យតស៊ូ ព្រោះអាជីពប្រដាល់នេះមិនស្រួលដូចមុខរបរផ្សេងៗនោះឡើយ។ លោកសប្បាយចិត្តនៅពេលឃើញសិស្សស្រីៗទាំងអស់មានការខំប្រឹងប្រែងហ្វឹកហាត់មិនខ្លាចនឿយហត់មិនខ្លាចលំបាកព្យាយាមធ្វើតាមអ្វីដែលជាលំហាត់គ្រូដាក់ឲ្យ។ លោកសង្ឃឹមថាសិស្សស្រីៗទាំងអស់នេះនឹងទទួលបានភាពជោគជ័យក្នុងវិស័យប្រដាល់គុនខ្មែរនៅថ្ងៃខាងមុខពិសេសនោះក្លាយជាធនធានចូលរួមផ្សព្វផ្សាយកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។

សិស្សលោក ឡុង វិបុល
បញ្ជាក់ដែរថា លោក ឡុង វិបុល ជាគ្រូបង្វឹកក្លឹបប្រដាល់វិបុលដារិទ្ធិដែលជាក្លឹបចាស់មួយដែរក្នុងវិស័យប្រដាល់គុនខ្មែរ និងបណ្ដុះបានធនធានជាច្រើននាពេលកន្លងមក។ ទីតាំងក្លឹបរបស់លោក ឡុង វិបុល នេះគឺស្ថិតនៅឯខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕


លោក ឡុង វិបុល និងសិស្ស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៩ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


