Connect with us

កីឡា

ក្រុម SP Falcons មក​ហាត់​នៅ​ខ្មែរ​ជាង ១០ ថ្ងៃ​ជា​មួយ​កីឡាករ​បរទេស ៩ នាក់ មុន​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង

បានផុស

នៅ

ក្រុម​បាល់ទាត់​របស់​ប្រទេស​ម៉ុងហ្គោលី SP Falcons អាច​ចាត់​ទុក​ជា​គ្រូ​ប្រជែង​ធំ​មួយ​ដែល​មិន​អាច​រំលង​បាន​ទេ​​នៅ​ក្នុង​ពូល D ពាន​រង្វាន់​ក្លិប​អាស៊ី AFC Challenge League ចាប់​ពី​​ថ្ងៃ​ទី​២៦ ខែ​តុលា ដល់ ទី១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ឡើយ​ក្រុម​ជើង​ឯក​លីគ​កំពូល​ហ្វីលីពីន Manila Digger ត្រូវ​បាន​ចាត់​ទុក​ជា​គ្រូ​ប្រជែង​ធំ​នៅ​ក្នុង​ពូល D ដែល​មាន​កីឡាករ​បរទេស ១៤ នាក់ ប៉ុន្តែ​​ជើង​ឯក​លីគ​កំពូល​ម៉ុងហ្គោលី SP Falcons ក៏​ត្រៀម​ខ្លួន​មិន​ធម្មតា​ដែរ។

អ្នក​គាំទ្រ​មួយ​ចំនួន​ប្រហែល​ជា​ដឹង​ហើយ​ថា ​ក្រុម SP Falcons បាន​លើក​ពេល​ចំនួន ៣ ប្រកួត​នៅ​លីគ​ម៉ុងហ្គោលី ដើម្បី​បាន​ធ្វើ​ដំណើរ​មក​កម្ពុជាតាំង​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ ២០២៥ ​និង​បាន​​ហ្វឹក​ហាត់​នៅ​កម្ពុជា​ តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា។ ​ពួក​គេ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​មក​ហ្វឹក​ហាត់​នៅ​កម្ពុជា​ឲ្យ​សាំ​នឹង​អាកាស​ធាតុ​ដែល​ក្តៅ​ជាង​នៅ​ម៉ុងហ្គោលី។ ក្នុង​នោះក៏​មាន​ការ​ប្រកួត​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម​អង្គរថាយហ្គឺរ​​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០។

បើ​ក្រឡេក​មើល​សមាសភាព​កីឡាករ​ក៏​​រៀប​ចំ​បាន​ល្អ​ដែរ​គឺ​ពួក​គេ​​ត្រៀម​​កីឡាករ​បរទេស​ ៩ នាក់​ គឺ​កីឡាករ​ប្រេស៊ីល ៤ នាក់ កីឡាករ​ជប៉ុន ២ នាក់ កីឡាករ​អ៊ូបេគីស្ថាន ១ នាក់ កីឡាករ​ស៊ែប៊ី ១ នាក់ និង​កីឡាករ​រុស្ស៊ី ១ នាក់។

កីឡាករ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ូបេគីស្ថាន Reza Ayvazov  ដែល​ជា​កីឡាករ​កំពុង​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​លីគ​ម៉ុងហ្គោលី។ បន្ទាប់​មក​កីឡាករ​ជប៉ុន និង​ប្រេស៊ីល​សុទ្ធ​តែ​ល្អ​ៗ។​

សមភាសភាព​កីឡាករ​បរទេស

  • ខ្សែ​ការពារ​ជប៉ុន Taiyo Toyoda
  • ខ្សែ​ការពារ​ប្រេស៊ីល Tiago Tomias
  • ខ្សែ​បម្រើ​ជប៉ុន Shoya Nagata
  • ខ្សែ​បម្រើ​ស៊ែប៊ី Nemanja Krusevac
  • ខ្សែ​បម្រើ​ប្រេស៊ីល Matheus Guará
  • ខ្សែ​បម្រើ​ប្រេស៊ីល Andre Ferreira
  • ខ្សែ​ប្រយុទ្ធ​អ៊ូបេគីស្ថាន Reza Ayvazov
  • ខ្សែប្រយុទ្ធ​រុស្ស៊ី Daniil Musatkin
  • ខ្សែប្រយុទ្ធ​ប្រេស៊ីល Vlademir Everton

សូម​បញ្ជាក់​ថា ការ​ប្រកួត​ថ្ងៃ​បើក​ឆាក​ ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ SP Falcons វេលា​ម៉ោង ៤​ រសៀល នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា ឆ្នាំ ២០២៥ ហើយ​​វេលា​ម៉ោង ៧ យប់​ថ្ងៃ​ដដែល ក្រុម​របស់​ហ្វីលីពីន Manila Digger ប្រកួត​ជា​មួយ​ក្រុម​របស់​ឡាវ Ezra FC។

៣​ថ្ងៃ​បន្ទាប់ ពោល​គឺ​ថ្ងៃ​ពុធ ទី​២៩ ខែ​តុលា វេលា​ម៉ោង ៤ រសៀល ក្រុម SP Falcons ប្រកួត​ជា​មួយ Manila Digger និង​វេលា​ម៉ោង ៧ យប់ ថ្ងៃដដែល ក្រុម​ម្ចាស់ផ្ទះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ ក្រុម Ezra FC។

ការ​ប្រកួត​​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា វេលា​ម៉ោង ៤ រសៀល  ក្រុម SP Falcons ប្រកួត​ជា​មួយ​ក្រុម Ezra FC និង​វេលា​ម៉ោង ៧ យប់ ថ្ងៃដដែល ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ Manila FC៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម