Connect with us

កីឡា

លោក Arthur Ferreira ទម្រង់​លេង​របស់​ព្រះខ័នរាជស្វាយរៀង​មិន​ខុស​ពី​ឆ្នាំ​មុន​ប៉ុន្មាន​ទេ​

បានផុស

នៅ

លោក​ Arthur Ferreira ថា​ក្រុម​ព្រះខ័នរាជស្វាយរៀង​ទម្រង់​លេង​មិន​សូវ​ខុស​ពី​ឆ្នាំ​មុន​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​មាន​កីឡាករ​បរទេស​ល្អៗខ្លាំង​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ពិបាក​ក្នុង​ការ​ប្រកួត​បើក​ឆាកមួយ​​នេះណាស់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Arthur Ferreira

គ្រូ​បង្វឹក​របស់​ SP Falcons​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា​ បើ​ប្រៀបធៀប​ទម្រង់​លេង​របស់​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​នៅ​ឆ្នាំ​នេះ​គឺ​មិន​មាន​អ្វី​ខុស​ពី​ឆ្នាំ​មុន​ប៉ុន្មាន​ទេ។​ នៅ​ឆ្នាំ​មុន​ក្រុម​របស់​លោក​មាន​សាច់​បាល់​លេង​ល្អ​ជាង​ផង។​ ប៉ុន្តែ​អ្វី​ដែល​ប្លែក​ និង​ចាប់​អារម្មណ៍​នោះ​គឺ​ការ​យក​បាន​កីឡាករ​បរទេស​ល្អៗ​មក​ជួយ​ក្រុម។​

លទ្ធផលការ​ប្រកួត

លោក​ Arthur Ferreira ការ​ប្រកួត​នេះ​មួយ​នេះ​គឺ​វា​តានតឹង​ណាស់​សម្រាប់​ក្រុម​របស់​លោក​ដោយ​សារ​ខាង​ម្ចាស់​ផ្ទះ​រៀបចំ​ក្រុម​បានល្អ​លេង​បាន​ល្អ​ជាង​។​ បើ​ទោះ​ជាលោក​បាន​ព្យាយាម​ផ្លាស់​ប្ដូរ​ទម្រង់​លេង​ភ្លាមៗ​ដែរ​ ប៉ុន្តែ​ចុងក្រោយ​នៅ​តែ​ខាង​ព្រះខ័នរាជស្វាយរៀង​ធ្វើ​បាន​ល្អ​ជាង​ និង​មិន​អាច​វាយ​បក​រក​គ្រាប់​បាល់​បាន​វិញ​នោះ​ឡើយ។​ មួយ​វិញ​ទៀត​ការ​ចាញ់​នេះ​ក៏​អាច​ដោយ​សារ​តែ​ក្រុម​បាត់​កីឡាករ​សំខាន់​ផង​ដែរ។​

តារាងពិន្ទុពូល D

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​បើក​ឆាក​ពូល D ពាន​រង្វាន់​​ទ្វីប​អាស៊ី AFC Challenge Leauge ម្សិលមិញ​នេះ​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង​ យក​ឈ្នះ​ក្រុម​ SP Falcons​ ដោយ​លទ្ធផល​ ៣-០។​ ចំណែក​គូ​ទី២​ ក្រុម​ Manila Digger FC យក​ឈ្នះ​ ៣-១ Ezra FC៕​

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម