កីឡា
ថ្ងៃនេះ ២ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ ២០២៥/២៦ (ថ្នាក់ខេត្ត) បានឈានមកដល់ការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយហើយ ដើម្បីកាត់សេចក្តីរកក្រុមខ្លាំង ៤ ក្រុមចុងក្រោយ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

រម្លឹកកាលពីការប្រកួតជើងទៅ ១ កាលពីថ្ងៃទី ២៨-២៩ ខែ តុលា ឆ្នាំ ២០២៥ ក្នុងនោះជាលទ្ធផល ក្រុមខេត្ត ត្បូងឃ្មុំ បានយកឈ្នះខេត្ត បាត់ដំបង ក្នុងលទ្ធផល ៤-០, ភ្នំពេញ ហ្គាឡាក់ស៊ី បានស្មើក្រុម ខេត្ត កំពត ២-២។ ចំណែក ២ គូទៀត ក្រុមខេត្ត សៀមរាប បានយកឈ្នះក្រុម ខេត្ត ព្រះសីហនុ ៣-២ និងចុងក្រោយក្រុម ខេត្ត កំពង់ចាម បានយកឈ្នះលើក្រុម ខេត្ត កំពង់ស្ពឺ ៣-១។

ដោយឡែកនៅសប្តាហ៍នេះ ក្រុមទាំង ៨ ខាងលើ នឹងត្រូវជួបគ្នាជាថ្មី សម្រាប់ការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយ។ នៅថ្ងៃ អង្គារ៍ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មាន ២ គូ ដោយគូទី ១ ក្រុមខេត្ត កំពត នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុម ភ្នំពេញហ្គាឡាក់ស៊ី។ ចំណែកគូទី ២ ក្រុម ខេត្ត ត្បូងឃ្មុំ ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមខេត្ត បាត់ដំបង។

នៅថ្ងៃ ពុធ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មាន ២ គូទៀត ដោយគូទី ១ ក្រុម ខេត្ត សៀមរាប នឹងត្រូវទទួលស្វាគមន៍ក្រុម ខេត្ត ព្រះសីហនុ។ រីឯមួយគូទៀត ក្រុមខេត្ត កំពង់ស្ពឺ នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ ខេត្ត កំពង់ចាម។

ខាងក្រោមនេះជាកាលវិភាគការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានសម្តេចតេជោ (ថ្នាក់ខេត្ត)៖
+ ថ្ងៃ អង្គារ៍ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៥៖
- ក្រុមខេត្ត កំពត VS ក្រុម ភ្នំពេញហ្គាឡាក់ស៊ី
- ក្រុម ខេត្ត ត្បូងឃ្មុំ VS ក្រុមខេត្ត បាត់ដំបង
+ ថ្ងៃ ពុធ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥៖
- ខេត្ត សៀមរាប VS ខេត្ត ព្រះសីហនុ
- ក្រុមខេត្ត កំពង់ស្ពឺ VS ក្រុម ខេត្ត កំពង់ចាម៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


