កីឡា
ខេត្តកំពង់ចាម តាមស្មើកំណត់ត្រា ខេត្តត្បូងឃ្មុំ ជាក្រុមឈ្នះពានសម្តេចតេជោថ្នាក់ខេត្តច្រើនជាងគេ
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ ២០២៥/២៦ (ថ្នាក់ខេត្ត) បានបញ្ចប់កាលពីយប់ថ្ងៃ អាទិត្យ ទី ២១ ខែ ធ្នូ ឆ្នាំ ២០២៥ ខណៈជើងឯកបានទៅលើក្រុម ខេត្តកំពង់ចាម ដែលជាជ័យជម្នះលើកទី ២ ក្នុងប្រវត្តិសាស្ត្រ។

មុនទទួលបានជើងឯកនៅរដូវកាល ២០២៥-២០២៦ ក្រុម ខេត្តកំពង់ចាម បានធ្វើការប្រកួតយ៉ាងតឹងតែងទល់នឹងក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ យ៉ាងណាមិញ ក្រុម ខេត្តកំពង់ចាម ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម ខេត្តសៀមរាប ក្នុងលទ្ធផល ២-១។
កីឡាករ ហ្វវស៊ី ហ្វ៉ីឌុស បានស៊ុត ២ គ្រាប់ម្នាក់ឯងឱ្យខេត្ត កំពង់ចាម តាមរយៈគ្រាប់បាល់ហ្វ្រីឃីគទាំង ២ គ្រាប់យ៉ាងអស្ចារ្យ នៅនាទីទី ២៤ និង ៤៥+៦។ ចំណែក ១ គ្រាប់របស់ក្រុម ខេត្តសៀមរាប វិញ គឺរកបានដោយកីឡាករ Bruno នៅនាទីទី ៤៥+២។

ជ័យជម្នះនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ២ ហើយសម្រាប់ក្រុម ខេត្តកំពង់ចាម ដែលបានគ្រងជើងឯកពានរង្វាន់សម្តេចតេជោថ្នាក់ខេត្ត គិតចាប់តាំងពាននេះចាប់ផ្តើមលើកដំបូងនៅឆ្នាំ ២០១៨។ កំណត់ត្រានេះ បានធ្វើឱ្យពួកគេតាមស្មើកំណត់ត្រារបស់ក្រុម ខេត្តត្បូងឃ្មុំ ក្លាយជាក្រុមឈ្នះពានសម្តេចតេជោថ្នាក់ខេត្ត ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោលគឺឈ្នះចំនួន ២ លើកដូចគ្នា។ ដោយឡែកក្រុមផ្សេងៗទៀត ធ្លាប់បានឈ្នះត្រឹមតែ ១ លើកៗប៉ុណ្ណោះ។

ខាងក្រោមនេះ ជាកំណត់ត្រាក្រុមឈ្នះពានសម្តេចតេជោថ្នាក់ខេត្ត គិតចាប់តាំងពីឆ្នាំ ២០១៨៖
- ឆ្នាំ២០១៨៖ ក្រុមយុវជនបាល់ទាត់ជាតិបាទី ជាជើងឯក
- ឆ្នាំ២០១៩៖ ក្រុមខេត្តត្បូងឃ្មុំ ជាជើងឯក
- ឆ្នាំ២០២០៖ ក្រុមខេត្តព្រៃវែង ជាជើងឯក ហើយក្រុមខេត្តត្បូងឃ្មុំ រងជើងឯក
- ឆ្នាំ២០២១៖ ក្រុមខេត្តកោះកុង ជាជើងឯក ហើយក្រុមខេត្តត្បូងឃ្មុំ រងជើងឯក
- ឆ្នាំ២០២២៖ ក្រុមភ្នំពេញហ្គាឡាក់ស៊ី ជាជើងឯក
- ឆ្នាំ២០២៣/២៤៖ ក្រុមខេត្តកំពង់ចាម ជាជើងឯក ហើយ ក្រុមខេត្ត ត្បូងឃ្មុំ រងជើងងឯក
- ឆ្នាំ២០២៤/២៥៖ ក្រុមខេត្តត្បូងឃ្មុំ ជាជើងឯក
- ឆ្នាំ ២០២៥/២៦៖ ក្រុមខេត្តកំពង់ចាម ជាជើងឯក

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


