កីឡា
ព្រះខ័នរាជស្វាយរៀង បន្តឈរលើកំពូលតារាង នាំមុខ ភ្នំពេញក្រោន ៦ពិន្ទុ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កំពុងបន្តឈរនៅកំពូលតារាងនៃលីគកំពូល កម្ពុជា (Cambodian Premier League) រដូវកាល ២០២៥-២០២៦ ខណៈ ភ្នំពេញក្រោន នៅតែសាងភាពភ្ញាក់ផ្អើល តាមរយៈការប្រកួតមិនទាន់ចាញ់សោះ គិតត្រឹមសប្តាហ៍ទី ១២។

កាលពីថ្ងៃ សៅរិ៍ ទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥ ការប្រកួតបានបញ្ចប់ទៅ ១ គូ ដោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម អង្គរថាយហ្គើរ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងលទ្ធផល ៣-១។ អង្គរថាយហ្គើរ ជាអ្នករកបានគ្រាប់បាល់នាំមុខមុន ដោយកីឡាករ Kurita Mark Adjei នៅនាទីទី ២០។ លុះក្រោយមក ព្រះខ័នរាជស្វាយរៀង បានស៊ុតវាយបក ៣ គ្រាប់មកវិញ ដោយកីឡាករ Faris Hammouti ១ គ្រាប់នៅនាទីទី ៤២ និង Peprah Kwame ២ គ្រាប់ នៅនាទីទី ៦៣ និង ៩០។

ងាកមកកាន់ថ្ងៃ អាទិត្យ ទី ២១ ខែ ធ្នូ ក្រុម វិសាខា បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ ឡាយហ្វ ខេត្តព្រះសីហនុ ក្នុងលទ្ធផល ៣-១។ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានយកឈ្នះលើក្រុម បឹងកេត ក្នុងលទ្ធផល ១-០។ ក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ បានបរាជ័យក្រោមថ្វីជើងក្រុម ណាហ្គាវើលដ៍ ក្នុងលទ្ធផល ០-២។

ក្រោយបញ្ចប់ការប្រកួតសប្តាហ៍ទី ១២ ក្រុម ព្រះខ័នរាជស្វាយរៀង នៅតែឈរនៅលើកំពូលតារាង បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១២ ប្រកួត ឈ្នះ ១១ និងចាញ់ ១ មាន ៣៣ ពិន្ទុ។ បច្ចុប្បន្ន ក្រុមដែលមានមូលដ្ឋានដើមនៅខេត្ត ស្វាយរៀង មានពិន្ទុលើសក្រុមឈរលេខ ២ ភ្នំពេញក្រោន ចំនួន ៦ ពិន្ទុ។
ទោះបីជាយ៉ាងណា ភ្នំពេញក្រោន គឺសល់ ១ ប្រកួតក្នុងដៃទៀត ដោយបច្ចុប្បន្ន ពួកគេឆ្លងកាត់ការប្រកួតបានចំនួន ១១ ប្រកួត ក្នុងនោះឈ្នះ ៨ និងស្មើ ៣ មាន ២៧ ពិន្ទុ។ នៅក្នុងលីគកំពូល កម្ពុជា គិតត្រឹមសប្តាហ៍ទី ១២ គឺមានតែ ភ្នំពេញក្រោន ១ ប៉ុណ្ណោះ ដែលមិនទាន់ស្គាល់បរាជ័យទាល់តែសោះ ខណៈក្រុមផ្សេងៗទៀត សុទ្ធតែបានស្គាល់រស់ជាតិបរាជ័យអស់ហើយ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


