កីឡា
លោក Mattew សង្ឃឹមទទួលបាន ៣ ពិន្ទុសម្រាប់ការប្រកួតបន្ទាប់ ក្រោយចាញ់ ២ ប្រកួតជាប់គ្នា
លោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង សង្ឃឹមទទួលបាន ៣ ពិន្ទុ សម្រាប់ការប្រកួតបន្ទាប់ដើម្បីផ្តល់កម្លាំងចិត្តដល់អ្នកគាំទ្រ បន្ទាប់ពីបានចាញ់ ២ ប្រកួតជាប់គ្នា។

ព្រះខ័នរាជស្វាយរៀង បានចាញ់ ២ ប្រកួតជាប់គ្នាលើកដំបូងក្នុងរដូវកាលនេះគឺ ចាញ់ បឹងកេត ១-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងចាញ់ វិសាខា ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានធ្វើឲ្យពួកគេធ្លាក់ពីកំពូលតារាងមកនៅចំណាត់ថ្នាក់លេខ២។
នៅក្នុងកាលៈទេសៈនេះគឺជាអ្វីដែលក្រុម និងអ្នកគាំទ្ររបស់ ព្រះខ័នរាជស្វាយរៀង មិនចង់ឃើញទេ ប៉ុន្តែបើក្រឡេកមើលទៅរដូវកាលមុនៗ វាក៏បានកើតឡើងប្រហាក់ប្រហែលគ្នាដែរដែលពួកគេបានចាញ់មួយ ឬពីរប្រកួតមុនពេលទទួលបានលទ្ធផលល្អឡើងវិញ។

លោក Mattew McConkey បានលើកឡើងក្នុងសន្និសីទក្រោយការប្រកួតជាមួយ វិសាខា ថា ៖«បញ្ហាមួយដែលខ្ញុំចង់និយាយសម្រាប់អ្នកគាំទ្រគឺ យើងកំពុងស្ថិតក្នុងពេលវេលាលំបាក។ យើងស្ថិតក្នុងការលំបាក ២ ប្រកួតជាប់គ្នាដែលយើងមិនទទួលបានលទ្ធផលតាមអ្វីដែលយើងចង់បាន»។
«ខ្ញុំពិតជាអរគុណសម្រាប់ការគាំទ្រដែលពួកគាត់ផ្តល់ឲ្យ។ យើងខ្ញុំត្រូវការការគាំទ្រ។ កីឡាករត្រូវការការគាំទ្រ។ យើងស្ថិតក្នុងពេលវេលាដូចរដូវកាលមុនៗដែរដែលយើងមិនទទួលបានលទ្ធផលល្អមួយឬពីរប្រកួត។ ប្រហែលជាយើងគ្មានសំណាង។ ខ្ញុំសង្ឃឹមថា នឹងឆ្លងផុតពេលវេលាលំបាកនេះ ហើយកីឡាករចាប់ផ្តើមហ្វឹកហាត់វិញ ហ្វឹកហាត់ឲ្យខ្លាំងដើម្បីស្វែងរកឲ្យបាន ៣ ពិន្ទុសម្រាប់ការប្រកួតបន្ទាប់។ សូមបន្តគាំទ្រពួកយើងទៀត»។

សម្រាប់ការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅជួបក្រុមឡាយហ្វ ខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ ២០២៦។ កាលពីសប្តាហ៍មុន ក្រុមឡាយហ្វ ខេត្តព្រះសីហនុ បានចាញ់ ក្រុមភ្នំពេញក្រោន ដោយលទ្ធផល ០-៣។
គិតត្រឹមសប្តាហ៍ទី១៤ ភ្នំពេញក្រោន កំពុងឈរលើកំពូលតារាង ដោយមាន ៣៣ ពិន្ទុ ស្មើនឹង ព្រះខ័នរាជស្វាយរៀង ដែលស្ថិតនៅលេខ ២ ប៉ុន្តែ ភ្នំពេញក្រោន នៅសល់ ១ ប្រកួតទៀតក្នុងដៃ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


