កីឡា
ក្លឹបហាប់គីដូបាក់ទូក ប្រឡងដំឡើងខ្សែក្រវាត់ដល់សិស្សៗក្រោយបើក និងហ្វឹកហាត់បានរយៈពេល ៦ខែ
ក្លឹបហាប់គីដូបាក់ទូកដែលបើកដំណើរការបាន ៦ខែកន្លងទៅនេះបានប្រឡងដំឡើងខ្សែក្រវាត់ដល់សិស្សគុនចំនួន ១៦នាក់ដែលបានខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម និងយកចិត្តទុកដាក់កន្លងទៅនេះ។

ទិដ្ឋភាពថ្ងៃប្រឡងខ្សែក្រវាត់
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឲ្យដឹងថា កម្មវិធីប្រឡងនេះគឺដំឡើងខ្សែក្រវាត់ទឹកក្រូចដល់សិស្សគុនចំនួន ១៦នាក់ក្នុងនោះកីឡាករ ៨នាក់ និងកីឡាការិនី ៨នាក់។ កម្មវិធីប្រឡងនេះធ្វើឡើងនៅកន្លែងហ្វឹកហាត់ក្នុងនៃសាលាបឋមសិក្សាបាក់ទូកតែម្ដង។
គ្រូបង្វឹកជើងចាស់រូបនេះបានលើកទឹកចិត្តដល់កីឡាករ កីឡាការនី ទាំងអស់ដែលទើប និងប្រឡងឡើងខ្សែក្រវ៉ាត់ពណ៌ទឹកក្រូចឱ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់រក្សាវិន័យ និងប្រើប្រាស់ជំនាញក្បាច់គុនឱ្យបានត្រឹមត្រូវសម្រាប់ការពារខ្លួន និងលើកកម្ពស់កិត្តិយសកីឡាជាតិខ្មែរ។

ទិដ្ឋភាពថ្ងៃប្រឡងខ្សែក្រវាត់
នាឱកាសនោះលោកនាយកសាលាបឋមសិក្សាបាក់ទូ បានសរសើរចំពោះការរីកចម្រើនរបស់សិស្សានុសិស្សដែលមិនត្រឹមតែខិតខំក្នុងការសិក្សាទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់កីឡា ជួយអភិវឌ្ឍទាំងសុខភាពរាងកាយ វិន័យ និងស្មារតីកីឡា។

ទិដ្ឋភាពថ្ងៃប្រឡងខ្សែក្រវាត់
បញ្ជាក់ដែរថា ក្លឹបហាប់គីដូសាលាបឋមសិក្សាបាក់ទូក ជាក្លឹបថ្មីមួយដែលទើបបើកដំណើរការ និងកំពុងទទួបានការគាំទ្រច្រើនពីសំណាក់សិស្សៗនៅទីនោះផងដែរ។ កម្មវិធីប្រឡងដំឡើងខ្សែក្រវាត់នេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅក្នុងបរិវេណហ្វឹកហាត់របស់ក្លឹបផ្ទាល់តែម្ដង។ កម្មវិធីនេះក៏មានការចូលរួមពីលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ គ្រូបង្វឹក និងលោកនាយកសាលាបឋមបាក់ទូក រួមទាំងសិស្សគុនជាច្រើននាក់ផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


