កីឡា
ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតលើផ្លូវអាចក្លាយជាក្រុម កម្ពុជា ដំបូងគេឈ្នះពាន ៤ មួយរដូវកាល
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅផ្លូវ ក្លាយជាក្រុមជោគជ័យបំផុតនៅរដូវកាល ២០២៥-២០២៦ នេះ ដោយអាចមានឱកាសឈ្នះពានរង្វាន់ដល់ទៅ ៤ ក្នុងមួយរដូវកាលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប និងបាល់ទាត់ កម្ពុជា ទាំងមូល។

នាមុនរដូវកាល ២០២៥-២០២៦ ចាប់ផ្តើម ក្រុម ព្រះខ័នរាជស្វាយរៀង បានលើកពានបើករដូវកាល Cambodian Super Cup បន្ទាប់ពីយកឈ្នះ ភ្នំពេញក្រោន នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥-៣ ក្រោយ ៩០ នាទីស្មើគ្នា ២-២។
ងាកមកកាន់ក្របខណ្ឌលីគកំពូល កម្ពុជា វិញ ក្រុម ព្រះខ័នរាជស្វាយរៀង ក៏កំពុងមានភាគរយខ្ពស់នឹងអាចឈ្នះនៅរដូវកាលនេះផងដែរ។ បច្ចុប្បន្ន ពួកគេឈរនៅកំពូលតារាង ដោយមាន ៥៨ ពិន្ទុ កំពុងនាំមុខក្រុមលេខ ២ ភ្នំពេញក្រោន ១១ ពិន្ទុ។ ការប្រកួតនៅសល់ ៧ ប្រកួតទៀត ខណៈ ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះត្រឹម ៤ ប្រកួតទៀត នឹងលើកពានជាផ្លូវការ។

ពានរង្វាន់សម្តេចតេជោ ក៏ក្រុម ព្រះខ័នរាជស្វាយរៀង កំពុងមានឱកាសនឹងអាចឈ្នះដូចគ្នា។ ក្រុមរហស្សនាម ព្រះខ័នខៀវ ទើបតែទទួលបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុម គិរីវង្សសុខសែនជ័យ ក្នុងលទ្ធផលសរុបទាំង ២ ជើង ៥-៣។ យ៉ាងណា ពួកគេត្រូវឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម បឹងកេត សិន ហើយបើឆ្លងផុត នៅវគ្គផ្តាច់ព្រ័ត្រ ត្រូវជួបក្រុម វិសាខា ឬ អាយអេសអាយ ដង្កោរសែនជ័យ។

ពានរង្វាន់មួយទៀត ដែល ព្រះខ័នរាជស្វាយរៀង កំពុងមានភាគរយនឹងអាចឈ្នះផងដែរនោះ គឺពាន AFC Challenge League។ ពួកគេបានឆ្លងផុតវគ្គ ៨ ក្រុមចុងក្រោយ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីយកឈ្នះ ភ្នំពេញក្រោន សរុបលទ្ធផលទាំង ២ ជើង ៦-២។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេត្រូវជួបជាមួយក្រុមរបស់ប្រទេស ហ្វីលីពីន Malila Digger។ ប្រសិនបើពួកគេឆ្លងផុត នោះនឹងអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី ២ ដើម្បីជួបជាមួយក្រុមមកពីតំបន់ អាស៊ីខាងលិច។

ក្នុងចំណោមពាន ៤ ខាងលើ គឺក្រុម ព្រះខ័នរាជស្វាយរៀង បានឈ្នះពាន Cambodian Super Cup ១ រួចរាល់ហើយ។ ដោយឡែកពានរង្វាន់ ៣ ទៀត កំពុងស្ថិតនៅដំណាក់កាលប្រកួតប្រជែងឡើយ ប៉ុន្តែគិតត្រឹមពេលនេះ ពួកគេសុទ្ធតែអាចមានឱកាសឈ្នះទាំងអស់។ យ៉ាងណា យើងនឹងរង់ចាំមើល ថា តើក្រុម ព្រះខ័នរាជស្វាយរៀង អាចក្លាយជាក្រុម កម្ពុជា ដំបូងគេឈ្នះពានរង្វាន់ ៤ ក្នុងមួយរដូវកាលបានដែរឬទេ?
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


