កីឡា
លោក McConkey ថា «ក្រុមយើង និងក្រុមកម្ពុជាមួយចំនួនរងគ្រោះពីការផ្លាស់ប្តូរប្រកួតពាន Shopee Cup
លោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានសម្តែងការមិនពេញចិត្តចំពោះការផ្លាស់ប្តូរពេលវេលា និងទីកន្លែងប្រកួតនៃពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship។

ថ្លែងក្នុងសន្និសីទសារព័ត៌មានការប្រកួតជាមួយក្លិប Bangkok United កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ លោក Mattew McConkey បានលើកឡើងពីការផ្លាស់ប្តូរពេលវេលាពីខែធ្នូ ឆ្នាំ ២០២៥ ដល់ខែមករា ឆ្នាំ ២០២៦ ហើយឥឡូវឈានដល់ខែមេសា ឆ្នាំ ២០២៦ និងប្តូរទីកន្លែងមកប្រទេសវៀតណាម។ ការផ្លាស់ប្តូរ និងពន្យារពេលច្រើនសប្តាហ៍រហូតដល់ច្រើនខែបែបនេះពិតជាធ្វើឲ្យលោកមិនយល់ថាតើជានីតិធីអ្វី?
លោកបានលើកឡើងថា ៖««វាជាការរអាក់រអួលដ៏ធំមួយចំពោះក្លិបបាល់ទាត់របស់យើង ទាក់ទឹងការប្រកួតផ្សេងៗទៀតដែលយើងត្រូវលេងត្រៀមខ្លួនបាន។ ដូចខ្ញុំនិយាយអីចឹង ការប្រកួត Shopee Cup ក្នុងពីររដូវកាលចុងក្រោយនេះល្អ ប៉ុន្តែនេះខ្ញុំគិតថា ចាំបាច់ត្រូវមើល ហើយតើការប្រកួតត្រូវកំណត់ពេលឡើងវិញ។ ការផ្លាស់ប្តូរនៅក្នុងការប្រកួតនេះ សម្រាប់ខ្ញុំគឺមិនអាចទទួលយកបាន»។

«ខ្ញុំមិនចង់ចូលទៅក្នុងរឿងនយោបាយទេ ហេតុអ្វីបានជាការប្រកួតនេះត្រូវផ្លាស់ប្តូរ ប៉ុន្តែចំណុចសំខាន់រឿងនេះសម្រាប់ខ្ញុំគឺការដែលគេនិយាយអំពីការផ្លាស់ប្តូរការប្រកួតក្នុងខែធ្នូ។ ប្រាំមួយសប្តាហ៍មុនពេលការប្រកួតពិតជាត្រូវលេង។ បន្ទាប់មកអ្នកទទួលបានពីរខែ បីខែ។ ការត្រៀមខ្លួនមកលេងនៅទីនេះមិនមែនជាបញ្ហានោះទេ តែអ្វីដែលសំខាន់គឺការផ្លាស់ប្តូរទីលាន ដូច្នេះហើយឥឡូវយើងនៅសល់តែពីរសប្តាហ៍ទៀតត្រូវបញ្ចប់រដូវកាលរបស់យើង»។
«តាមពិតទៅមានក្លិបផ្សេងទៀត ក្នុងប្រទេសកម្ពុជាត្រូវកំណត់ពេលប្រកួតឡើងវិញដូចជាពួកគេមិនចង់ធ្វើ។ ដូច្នេះហើយខ្ញុំមិនដឹងថា តើគេមាននីតិវិធីអ្វីសម្រាប់របៀបដែលគេកំណត់ពេលការប្រកួត ហើយត្រូវប្រើពេលយូរដល់ថ្នាក់នឹងមែនទេ? ដូចជាប្រសិនបើអ្នកដឹងហើយថា ការប្រកួតក្នុងខែធ្នូ ហើយបើយើងត្រូវលេងក្នុងខែមករា។ ហេតុអ្វីបានជាវាមិនអាចលេងនៅទីនេះនៅខែមករា។ ខ្ញុំមិនយល់ ហើយវាគ្រាន់តែជាការគិតខ្វះការមើលជាមុន។ អ្នកដែលរងគ្រោះគឺក្រុមយើង និងក្លិបមួយចំនួនទៀតនៅកម្ពុជា»៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


