កីឡា
សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បញ្ចូនមន្ត្រីបច្ចេកទេសចូលរួមកាត់ក្ដីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី២០
មន្ត្រីសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានចេញដំណើរទៅប្រទេសមីយ៉ាន់ម៉ាហើយកាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះដើម្បីចូលរួមជាមន្ត្រីបច្ចេកទេសក្នុងការកាត់សេចក្ដីលើការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ លើកទី២០ ។

លោក តឹក ប៊ុនវី ប្រធានសហព័ន្ធ
ជាមោទកភាពមួយសម្រាប់កម្ពុជាដែលសហព័ន្ធកីឡាកាយវប្បកម្មមានធនធានដែលជាមន្ត្រីចៅក្រមកម្រិតអន្តរជាតិច្រើនរូប និងតែងតែបង្ហាញមុខក្នុងការប្រកួតលើឆាកអន្តរជាតិជានិច្ចនាពេលកន្លងមកនេះ។ នេះជាការបង្ហាញដល់ឆាកអន្តរជាតិពីភាពរីកចម្រើនលើវិស័យកីឡាកាយវប្បកម្មរបស់កម្ពុជាដែលមានទាំងកីឡាករប្រកបដោយសមត្ថភាព និងមានទាំងមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិមិនចាញ់បណ្ដាប្រទេសផ្សេងៗនោះឡើយ។
លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានឲ្យដឹងមុនចេញដំណើរថា ការប្រកួតលើកនេះគឺកម្ពុជាបញ្ចូនតែមន្ត្រីបច្ចេកទេសនោះទេដើម្បីចូលរួមក្នុងការកាត់សេចក្ដីលើការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ ១៨ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសមីយ៉ាន់ម៉ា។

កម្មវិធីប្រកួត
ការចេញទៅលើកនេះដែរគឺមានបញ្ហារអាក់រអួលបន្តិចលើការអនុញ្ញាតឲ្យកីឡាករកម្ពុជាចូលរួមប្រកួតដណ្ដើមមុខមាត់ជូនជាតិមាតុភូមិ។ ក្នុងនាមសហព័ន្ធ និងជាអតីកកីឡាករជម្រើសជាតិឆ្លងកាត់ការប្រកួតជាច្រើនឆ្នាំមកនេះមានការអាក់អន់ចិត្តផងដែរចំពោះបញ្ហាមួយនេះ។ លោកថានឹងលើកយកបញ្ហាដែលជួបនៅពេលនេះទៅជជែកពិភាក្សាក្នុងកិច្ចប្រជុំអាស៊ីអាគ្នេយ៍នេះផងដែរដើម្បីរកដំណោះស្រាយសមស្របណាមួយដល់សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា។
បញ្ជាក់ដែរថា នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះមន្ត្រីសហព័ន្ធកីឡាកាយវប្បកម្មចំនួន ២រូបបានចេញដំណើរទៅប្រទេសមីយ៉ាន់ម៉ាហើយដើម្បីបំពេញការកិច្ចជាមន្ត្រីបច្ចេកទេស។ ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២០ នេះចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ ១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានបណ្ដាប្រទេសក្នុងចំបន់អាស៊ានចូលរួម៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


