Connect with us

កីឡា

Shields បដិសេធសំណើក្លិបពី ឥណ្ឌា ស្កុតលែនដ៍ សម្រេចបន្តកុងត្រាថ្មីជាមួយ ព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ស្កុតលែនដ៍ Connor Shields បានបដិសេធសំណើរបស់ក្លិបមកពីលីគប្រទេស ស្កុតលែនដ៍ ឥណ្ឌា និងប្រទេសក្នុងតំបន់ អាស៊ី មួយចំនួនទៀត ដើម្បីបន្តកិច្ចសន្យាថ្មីជាមួយក្រុម ព្រះខ័នរាជស្វាយរៀង ២ រដូវកាលទៀត។ នេះបើតាមសារព័ត៌មាន ស្កុតលែនដ៍ Daily Record ដែលបានចុះផ្សាយអំពីការផ្ទេររបស់ Shields មកកាន់ក្លិបជើងឯកលីគកំពូល កម្ពុជា ដំបូងគេ។

Connor Shields
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពខាងលើបានឱ្យដឹង ថា Connor Shields បានសម្រេចចុះកុងត្រាថ្មីជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ២ រដូវកាលទៀត ពោលគឺដល់រដូវក្តៅឆ្នាំ ២០២៨ បន្ទាប់ពីផ្លាស់មកកាន់ទឹកដី កម្ពុជា កាលពីពាក់កណ្តាលរដូវកាល ២០២៥-២០២៦។

មុនពេលបន្តកុងត្រាថ្មីជាមួយក្លិប ព្រះខ័នរាជស្វាយរៀង គឺអតីតកីឡាកររបស់ Motherwell រូបនេះត្រូវបានផ្តល់ជូនសំណើផ្ទេរពីក្លិបនៅស្កុតលែនដ៍ ឥណ្ឌា និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀត បន្តែចុងក្រោយកីឡាករបានដិសេធ ដោយសារពេញចិត្តនឹងគម្រោងអនាគតរបស់ក្លិប ព្រះខ័នរាជស្វាយរៀង។

Connor Shields

បច្ចុប្បន្ន Shields កំពុងក្លាយជាអ្នកនាំលេងដ៏សំខាន់ម្នាក់របស់ក្លិប ព្រះខ័នរាជស្វាយរៀង ដោយការលេងកន្លះរដូវកាលមកនេះ កីឡាករវ័យ ២៨ ឆ្នាំបានបង្ហាញខ្លួនចំនួន ១៦ ប្រកួត ក្នុងនោះរកបាន ២ គ្រាប់ និង ៦ បញ្ជូន (assists)។ ទន្ទឹមនឹងនេះ រូបគេក៏ជាកីឡាករម្នាក់ ដែលបានរួមចំណែកយ៉ាងធំធេង ជួយឱ្យ ព្រះខ័នរាជស្វាយរៀង ឈ្នះពានលីគកំពូល កម្ពុជា រដូវកាលនេះផងដែរ៕

Connor Shields

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម