កីឡា
ប្រើត្រឹមធនធានក្នុងស្រុក ប៉ុន្តែសមាគមបាល់ទះក្រសួងមហាផ្ទៃនៅតែខ្លាំង ៣ប្រកួតឈ្នះទាំង ៣ប្រកួតតេជោលីគ
សមាគមបាល់ទះក្រសួងមហាផ្ទៃ បើទោះជាប្រើប្រាស់ត្រឹមធនធានកីឡាករក្នុងស្រុកយ៉ាងណាក្ដី ប៉ុន្តែទម្រង់លេងនៅតែល្អ និងជាក្រុមដែលមិនអាចមើលស្រាលបាននៅតេជោលីគ ឆ្នាំ២០២៦ ខណៈ ៣ប្រកួតឈ្នះទាំង ៣ប្រកួត និងកំពុងមាន ៨ពិន្ទុក្នុងដៃ។

កីឡាករ ធី ម៉េងហួង
ក្រឡេកមើលក្រុមធំៗដូចជាបញ្ជាការដ្ឋានអង្គរក្ស វិសាខា ស្នងការ ន.ប ខេត្តស្វាយរៀង សុទ្ធតែនាំយកកីឡាករឆ្នើមៗជាច្រើនរូបមកជួយក្រុមដើម្បីឲ្យមានសមត្ថភាពកាន់តែខ្លាំង និងឆក់យកឱកាសប្រជែងពានតេជោលីគដែលជាពានរង្វាន់ធំជាងគេក្នុងសហព័ន្ធបាល់ទះ។
ការនាំយកកីឡាករបរទេសមកជួយក្រុម និងបានធ្វើឲ្យក្រុមនោះខ្លាំងជារឿងធម្មតាសម្រាប់ការរៀបចំក្រុមនៅក្នុងវិស័យកីឡាទៅហើយ។ ប៉ុន្តែបើក្រុមដែលប្រើប្រាស់ធនធានកីឡាករក្នុងស្រុកសុទ្ធហើយថែមទាំងមានទម្រង់លេងល្អទៀតនោះគឺជារឿងអស្ចាចារ្យមួយផងដែរ។

កីឡាករ មឿន ម៉េងឡាយ
សមាគមបាល់ទះក្រសួងមហាផ្ទៃគឺពុំបាននាំយកកីឡាករបរទេសមកជួយក្នុងការប្រកួតពានរង្វាន់តេជោលីគនេះទេ តែទម្រង់នៃការលេងគឺល្អរហូត ៣ប្រកួតឈ្នះទាំង ៣ប្រកួតតែម្ដង។ នៅប្រកួតទី១ ក្រសួងមហាផ្ទៃ យកឈ្នះ ស្នងការរាជធានីភ្នំពេញ ៣-១។ ប្រកួតទី២ យកឈ្នះក្រុមបាល់ទះស្នងការ ន.ប ខេត្តកោះកុង ៣-២។ ប្រកួតទី៣ នៅមុននេះយកឈ្នះស្នងការ ន.ប ខេត្តព្រះសីហនុ ៣-០។

កីឡាករ កែវ ស្រេងលីហួរ
ស្មាត់ធំ ធី ម៉េងហួង មឿន ម៉េងឡាយ ឆោម ទីណា ខុម ហុងទ្រី និងអ្នកប៉ះសេ កែវ ស្រេងលីហួរ នៅតែជាកីឡាករម៉ុតស្រួច និងជាកម្លាំងស្នូលរបស់សមាគមបាល់ទះក្រសួងមហាផ្ទៃក្នុងការប្រជែងយកពិន្ទុជូនក្រុម។ សរុបមកសមាគមបាល់ទះក្រសួងមហាផ្ទៃគឺនៅតែជាគ្រោះថ្នាក់ និងមិនអាចមើលស្រាលបានឡើយចំពោះក្រុមធំៗដទៃទៀតក្នុងការប្រកួតតេជោលីគឆ្នាំនេះ។
បញ្ជាក់ដែរថា បច្ចុប្បន្ននេះសមាគមបាល់ទះក្រសួងមហាផ្ទៃ ៣ប្រកួតឈ្នះទាំង ៣ប្រកួត មាន ៨ពិន្ទុ។ នៅប្រកួតទី១ ឈ្នះ ៣-១ ទទួលបាន ៣ពិន្ទុ ប្រកួតទី២ ឈ្នះ ៣-២ ទទួលបាន ២ពិន្ទុ និងប្រកួតទី៣ ឈ្នះ ៣-០ ទទួលបាន ៣ពិន្ទុ៕




លទ្ធផលការប្រកួតថ្ងៃទី១៨ ឧសភា ២០២៦
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


