Connect with us

កីឡា

យប់នេះ​ដល់​វេន ព័រទុយហ្គាយ និង អង់គ្លេស បង្ហាញ​សាច់​ដុំ​នៅ World Cup

បានផុស

នៅ

ក្រុម​ដែល​អ្នក​គាំទ្រ​ទន្ទឹម​រង់​ចាំ​នឹង​​ឈាន​មក​ដល់យប់​នេះ​ហើយ​​នៅ​ពេលក្រុម​​តោ​កំណាច អង់គ្លេស និងបញ្ចខែល ព័រទុយហ្គាល់ បង្ហាញ​សាច់​ដុំ​ដើម្បី​រក​គ្រាប់​បាល់​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦​។

ក្រុម​ព័រទុយហ្គាល់​ ហ្វឹក​ហាត់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​វេលា​ម៉ោង ១២ យប់​អាធ្រាត្រ​ ថ្ងៃ​ទី​១៧ ឈាន​ចូល​ថ្ងៃទី​១៨ ខែ​មិថុនា ព័រទុយហ្គាល់ ត្រូវ​តទល់​នឹង ក្រុម​ជម្រើស​ជាតិ​ កុងហ្គោ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល K។ អ្នក​គាំទ្រ​ស្គាល់​យ៉ាង​ច្បាស់​ពី​សមត្ថភាព​របស់​ក្រុម ព័រទុយហ្គាល់ ជា​ពិសេស​ចង់​ឃើញ Crisitano Ronaldo រកបាន​គ្រាប់​បាល់​ដើម្បី​បង្កើត​កំណត់​ត្រា​ថ្មីៗ​បន្ថែម​ទៀត។ ចំណែក ក្រុម កុងហ្គោ វិញ​មិន​សូវ​បាន​អ្នក​គាំទ្រ​ស្គាល់​ច្រើន​ឡើយ​ពីកីឡាករ​របស់​ពួក​គេ។

ក្រុម​កុងហ្គោល​ហ្វឹក​ហាត់

វេលា​ម៉ោង ៣ យប់​អាធ្រាត្រ ថ្ងៃ​ទី​១៨ ជាការ​ប្រកួត​របស់ តោកំណាច​អង់គ្លេស ទល់​នឹង ក្រូអាត វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល L។ នៅក្នុងពូលនេះ អ្នកគាំទ្រ ក៏ដូចជាអ្នកជំនាញទូទាំងពិភពលោកយល់ ថា ក្រុម អង់គ្លេស និង ក្រូអាត ទំនងជាក្រុមនឹងឈរនៅលេខ ១ និងលេខ ២ ក្នុងពូល ដើម្បីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។

ក្រុម​អង់គ្លេស​ហ្វឹក​ហាត់

អង់គ្លេស មានកីឡាករឆ្នើមៗជាច្រើន ដូចជា Harry Kane, Jude Bellingham, Bukayo Saka, Marcus Rashford និង Declan Rice ជាដើម។ ចំណុចគួរឱ្យចាប់អារម្មណ៍បំផុតមួយទៀត គឺ អង់គ្លេស បានឆ្លងកាត់ការប្រកួតជម្រុះក្នុងទ្វីប អឺរ៉ុប ៨ ប្រកួត ដោយមិនចាញ់សោះ ហើយថែមទាំងមិនរបូតគ្រាប់បាល់ថែមទៀត។

ក្រុម​ក្រូអាត​ហ្វឹក​ហាត់

ប្រវត្តិជួបគ្នាវិញ ក៏ អង់គ្លេស ធ្វើបានល្អជាងផងដែរ ដោយការជួបគ្នា ១១ លើកពីឆ្នាំ ១៩៩៦ ដល់ ២០២១ គឺ អង់គ្លេស ឈ្នះ ៦ ស្មើ ២ និងចាញ់ ៣។ ទោះបីជាយ៉ាងណា ក្រអាត បច្ចុប្បន្នក៏កំពុងល្អខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។ ពួកគេមិនសូវមានគេនិយាយច្រើនទេ ប៉ុន្តែតែងតែធ្វើបានល្អនៅព្រឹត្តិការណ៍ធំៗដូចជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ និងនៅឆ្នាំ ២០២២ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ចុង​ក្រោយ​សម្រាប់​ការ​ប្រកួត​ជុំ​ទី១ គឺ ហ្គាណា និង ប៉ាណាម៉ា នៅ​ម៉ោង ៦ ព្រឹក និង​កូឡុំប៊ី ប្រកួត​ជា​មួយ អ៊ូបេគីស្ថាន ម៉ោង ៩ ព្រឹក ​​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ ២០២៦។ សម្រាប់​ការ​ប្រកួត​បន្ទាប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែ​មថុនា ដល់​ពេល​ការ​ប្រកួត​​លើក​ទី​២ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ចាប់​ពីពូល A ឡើង​វិញ៕

ក្រុម​ព័រទុយហ្គាល់​ហ្វឹក​ហាត់

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម