Connect with us

កីឡា

៣ខែជាប់គ្នាខាងមុខ អ្នកគាំទ្រត្រៀមហ៊ោជាមួយជម្រើសជាតិកម្ពុជា ក្រុមធំ និង U20 នៅដីកម្ពុជា

បានផុស

នៅ

ចាប់ពីខែក្រោយទៅ អ្នកគាំទ្របាល់ទាត់ កម្ពុជា នឹងសប្បាយហ៊ោ ក្នុងការទស្សនាក្រុមជម្រើសជាតិ កម្ពុជា ក្រុមធំ និងយុវជនអាយុក្រោម ២០ ឆ្នាំ លេងនៅលើទឹកដី​របស់​ខ្លួន រយៈពេល ៣ ខែជាប់គ្នា ពោលគឺពីខែ កក្កដា សីហា និងកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីចប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 នោះអ្នកគាំទ្រ កម្ពុជា នឹងរីករាយជាមួយការទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិ កម្ពុជា វិញម្តង។ ក្រុមជម្រើស​ជាតិ កម្ពុជា ដៃទី ១ នឹងមានការប្រកួតក្នុងដី ២ ប្រកួតសម្រាប់ការប្រកួតពាន ASEAN Championship 2026។

ក្រុមគោព្រៃ កម្ពុជា ស្ថិតនៅក្នុងពូល A ក្នុងពាន ASEAN Championship 2026។ ក្នុងចំណោមការប្រកួត ៤ ប្រកួត គឺ កម្ពុជា ត្រូវប្រកួតនៅក្នុងដី ២ ប្រកួត ក្នុងនោះត្រូវប្រកួតបើកឆាកទទួលក្រុម សិង្ហបុរី នៅថ្ងៃទី ២៤ ខែ កក្កដា និងប្រកួតក្នុងដីទី ២ ត្រូវទទួលក្រុម ទីម័រខាងកើត នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦។

ដោយឡែកការប្រកួតនៅក្រៅដីវិញ ត្រូវឆ្លងដែនទៅជួបក្រុម ឥណ្ឌូណេស៊ី នៅថ្ងៃទី ២៧ ខែ កក្កដា និងមួយប្រកួតទៀត ត្រូវជួបក្រុមជម្រើសជាតិ វៀតណាម នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៦។

ងាកទៅមើលក្រុមយុវជនអាយុក្រោម ២០ ឆ្នាំវិញ គឺអ្នកគាំទ្រនឹងបានទស្សនាការប្រកួតនៅក្នុងដីគ្រប់ការប្រកួតតែម្តង សម្រាប់ពូល G នៃវគ្គជម្រុះពាន AFC U-20 Asian Cup 2027។ ក្រុមគោព្រៃជំទង់ U20 កម្ពុជា នឹងត្រូវរ៉ាប់រងធ្វើជាម្ចាស់ផ្ទះក្នុងពូល G នេះ ដោយប្រកួតទី ១ ត្រូវជួបក្រុម យេមែន នៅថ្ងៃទី ៣១ ខែ សីហា។

ការប្រកួតទី ២ យុវជន​កម្ពុជា ត្រូវជួបក្រុម ជប៉ុន នៅថ្ងៃទី ៣ ខែ កញ្ញា និងប្រកួតចុងក្រោយ ត្រូវជួបក្រុម គុយវ៉ែត នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម