កីឡា
យូឌៃ និយាយដោយឆន្ទៈមុះមុត ថា យប់មិញរូបគេលេងដាក់ជីវិត ដើម្បីទង់ជាតិ កម្ពុជា
ខ្សែបម្រើការពារ យូឌៃ អូកាវ៉ា បានប្រាប់ទៅអ្នកគាំទ្រ អំពីការលងតំណាងឱ្យជម្រើសជាតិ កម្ពុជា ជាពិសេសការលេងទល់ក្រុម ចិនហុងកុង យប់មិញ គឺរូបគេលេងដោយដាក់ជីវិត ដើម្បីស្លាកសញ្ញាជម្រើសជាតិ និងទង់ជាតិ កម្ពុជា នៅលើអាវ។

យូឌៃ បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យក្រុមជម្រើសជាតិ កម្ពុជា បញ្ចប់កំណត់ត្រាមិនដែលឈ្នះជម្រើសជាតិ ចិនហុងកុង ក្នុងរយៈពេល ៦៩ ឆ្នាំ។ កីឡាករជនជាតិ ជប៉ុន សញ្ជាតិខ្មែរ វ័យ ២៩ ឆ្នាំ បានស៊ុតបញ្ចូលទីមួយគ្រាប់ និង សៀង ចន្ធា ស៊ុតមួយគ្រាប់ទៀត ជួយឱ្យក្រុមគោព្រៃយកឈ្នះលើក្រុម ចិនហុងកុងក្នុងលទ្ធផល ២-០។

ក្រោយការប្រកួតនេះបញ្ចប់ យូឌៃ បានថ្លែង ថា៖ «ខ្ញុំគិត ថា អ្នកគាំទ្រប្រហែលជានិយាយ ថា វាគ្រាន់តែជាការប្រកួតមិត្តភាព ប៉ុន្តែពួកយើងបានដាក់ជីវិត ដើម្បីទង់ជាតិ កម្ពុជា។ នេះគឺជាប្រវត្តិសាស្ត្រនៃការឈ្នះដ៏ធំលើក្រុម ចិនហុងកុង។ កម្ពុជា មិនដែលឈ្នះពួកគេទេនៅក្នុងប្រវត្តិសាស្ត្រ ហើយថ្ងៃនេះពួកយើងបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ»។
គួរបញ្ជាក់ជាថ្មី ថា កម្ពុជា បានឆ្លងកាត់ការប្រកួតមិត្តភាព ២ ប្រកួតនៅខែ មិថុនា ឆ្នាំ ២០២៦ នេះ។ ជាលទ្ធផល បានឈ្នះទាំង ២ ប្រកួត ដោយប្រកួតទី ១ បានឈ្នះក្រុម ប៊ូតាន ៤-០ និង ប្រកួតទី ២ បានឈ្នះក្រុម ចិនហុងកុង ២-០៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


