កីឡា
កម្ពុជា មានសិទ្ធិចូលរួមប្រកួត FIFA U15 World Cup ទាំងកុមារា និងកុមារី
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកអាយុក្រោម ១៥ ឆ្នាំ FIFA U-15 World Cup & Festival នៅប្រទេស អាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី២៣ ដល់ទី៣១ ខែតុលា ឆ្នាំ ២០២៦។

ឆ្នាំ ២០២៦ នេះគឺជាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោកលើកដំបូងសម្រាប់កុមារអាយុ ១៥ ឆ្នាំ ដែលសមាជិក FIFA ទាំងអស់មានសិទ្ធិចូលរួមប្រកួត។ បន្ទាប់មកនៅឆ្នាំ ២០២៧ ការប្រកួតសម្រាប់តែកុមារីអាយុ ១៥ ឆ្នាំវិញម្តង។
តាមរយៈសេចក្តីសម្រេចរបស់ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិនេះ គឺមានន័យថា សមាជិកទាំងជាង ២០០ ប្រទេសសុទ្ធតែអាចចូលរួមប្រកួត ក្នុងនោះសមាជិកអាស៊ានទាំង ១១ ប្រទេសមានទាំងកម្ពុជាផង ក៏មានសិទ្ធិបញ្ជូនក្រុមកុមារ និងកុមារីចូលរួមប្រកួតដែរ។

សម្រាប់ឆ្នាំដំបូងនេះ ប្រទេស អាស៊ែបៃហ្សង់ ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ហើយនៅឆ្នាំ ២០២៧ ប្រទេសនេះក៏ទទួលរៀបចំការប្រកួតជើងឯកពិភពលោកអាយុ ២០ ឆ្នាំថែមទៀតគឺ FIFA U-20 World Cup 2027។
នៅមិនទាន់ច្បាស់ពីលក្ខន្តិកៈ និងរូបមន្តនៃការប្រកួតទេ ប៉ុន្តែទំនងជាមិនប្រើច្បាប់ការប្រកួតកម្រិតស្តង់ដាដូចមនុស្សពេញវ័យឡើយ។ ការប្រកួតអាចប្រើទីលានខ្នាតតូចៗ ហើយក្រុមម្ខាងៗអាចមានកីឡាករនៅលើទីលានក្រោម ១០ នាក់ និងប្រើថិរវេលាមិនដល់ ៤៥នាទីក្នុងមួយវគ្គឡើយ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


