កីឡា
FIFA ចេញសេចក្តីសម្រេច ដាក់ពិន័យ ម៉ាឡេស៊ី រឿងបន្លំសញ្ជាតិកីឡាករ ៧ នាក់ផ្លូវការ
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានចេញសេចក្តីសម្រេចផ្លូវការ អំពីការដាក់ពិន័យក្រុមបាល់ទាត់ជម្រើសជាតិ ម៉ាឡេស៊ី ជុំវិញការបន្លំសញ្ជាតិកីឡាករចំនួន ៧ នាក់។

កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៥ FIFA បានរកឃើញសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី បានក្លែងបន្លំសញ្ជាតិកីឡាករចំនួន ៧ នាក់រួមមានកីឡាករ Gabriel Felipe Arrocha, Facundo Tomás Garcés, Rodrigo Julián Holgado, Imanol Javier Machuca, João Vitor Brandão Figueiredo, Jon Irazábal Iraurgui និង Hector Alejandro Hevel Serrano។
នៅពេលនោះមានសេចក្តីរាយការណ៍ ថា FIFA បានពិន័យ សមាគមបាល់ទាត់ម៉ាឡេស៊ី ជាប្រាក់ជាង ៤៣ម៉ឺនដុល្លារអាមេរិក និងដាក់ពិន័យកីឡាករទាំង ៧ នាក់ខាងលើ ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ២,៥០០ ដុល្លារអាមេរិកម្នាក់ៗ និងមិនឲ្យពួកគេពាក់ព័ន្ធជាមួយសកម្មភាពបាល់ទាត់រយៈពេល ១២ ខែ។ យ៉ាងណា FIFA ក៏បានទុកឱកាសឱ្យសមាគមបាល់ទាត់ ម៉េឡេស៊ី ប្តឹងឧទ្ធរណ៍ ដើម្បីតវ៉ាផងដែរ។

ក្រោយបន្លាយអស់រយៈពេលជាង ៣ ខែ នៅទីបំផុត FIFA បានធ្វើសេចក្តីសម្រេចអំពីការដាក់ពិន័យលើក្រុមជម្រើសជាតិ ម៉ាឡេស៊ី ផ្លូវការហើយ។ គណៈកម្មការវិន័យរបស់ FIFA បានរកឃើញ ថា សមាគមបាល់ទាត់ ម៉ាឡេស៊ី បានរំលោភមាត្រា ១៩ នៃក្រមវិន័យរបស់ FIFA (ឆ្នាំ ២០២៥) ដែលដាក់អ្នកលេង មិនមានសិទ្ធិចូលរួមប្រកួត ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្រិតក្រុមធំ។
FIFA បានសម្រេចដាក់ពិន័យឱ្យ ម៉ាឡេស៊ី ចាញ់ការប្រកួតមិត្តភាពទាំងអស់នៅក្នុងឆ្នាំ ២០២៥ ។ ប្រការនេះមានន័យ ថា ការប្រកួត ដែល ម៉ាឡេស៊ី ស្មើ កាបវែ ១-១, ឈ្នះ សិង្ហបុរី ២-១ និង ឈ្នះ ប៉ាឡេស្ទីន ១-០ នឹងត្រូវកំណត់ឱ្យចាញ់ ៣-០ គ្រប់ការប្រកួតទាំងអស់វិញ។ ជាមួយគ្នានេះ សមាគមបាល់ទាត់ ម៉ាឡេស៊ី នឹងត្រូវទទួលរងការពិន័យជាទឹកប្រាក់ចំនួន ១២,៥៨០ ដុល្លារអាមេរិក៕

អត្ថបទ៖ សេម កុសល
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


