កីឡា
កីឡាករ ម៉ាឡេស៊ី ម្នាក់ត្រូវក្លិបផ្តាច់កុងត្រា ក្រោយ FIFA ចោទរឿងបន្លំសញ្ជាតិ
ក្លិប America de Cali របស់ប្រទេស កូឡុំប៉ី បានបញ្ចប់កិច្ចសន្យាជាមួយកីឡាករជម្រើសជាតិ ម៉ាឡេស៊ី Rodrigo Holgado បន្ទាប់ពីរូបគេត្រូវ FIFA ដាក់ពិន័យ ដោយហាមឃាត់ពាក់ព័ន្ធនឹងកីឡាបាល់ទាត់រយៈពេល ១ ឆ្នាំ។

ការដាក់ពិន័យនេះបានកើតឡើង បន្ទាប់ FIFA រកឃើញសមាគមបាល់ទាត់ម៉ាឡេស៊ី បានក្លែងបន្លំឯកសារចូលសញ្ជាតិរបស់កីឡាករចំនួន ៧ នាក់ ហើយក្នុងចំណោមនោះមានកីឡាករ Rodrigo Holgado ផងដែរ។ ករណីនេះ សមាគមបាល់ទាត់ម៉ាឡេស៊ី ត្រូវបាន FIFA ពិន័យជាប្រាក់ជាង ៤៣ ម៉ឺនដុល្លារ ខណៈកីឡាករទាំង ៧ នាក់នោះ ត្រូវហាមឃាត់មិនឲ្យមានសកម្មភាពបាល់ទាត់រយៈពេល ១២ ខែ និងជាប្រាក់ ២៥០០ ដុល្លារអាមេរិកក្នុងម្នាក់។

យ៉ាងណាមិញ សមាគមបាល់ទាត់ម៉ាឡេស៊ី ក៏បានធ្វើការប្តឹងឧទ្ធរណ៍ ជំទាស់វិញដែរ ប៉ុន្តែចុងក្រោយត្រូវបាន FIFA ច្រានចោលការប្តឹងឧទ្ធរណ៍នេះ។ ជំហានបន្ទាប់ ម៉ាឡេស៊ី មិនទាន់បញ្ចប់ត្រឹមនេះនោះទេ ដោយពួកគេនឹងប្តឹងទៅតុលាការអាជ្ញាកណ្តាលកីឡាបន្តទៀត ដើម្បីជំនុំជំរះរកភាពយុត្តិធម៌អំពីរឿងនេះ។
ទោះបីជា FIFA មិនទាន់បានសម្រេចអំពីការពិន័យជាផ្លូវការក៏ដោយ ប៉ុន្តែកាលពីថ្ងៃ អង្គារ៍ ទី ១១ ខែ វិច្ឆិកា កន្លងទៅ ក្លិប America de Cali បានសម្រេចចិត្ត បញ្ចប់កិច្ចសន្យារបស់កីឡាករ Holgado តែម្តង ស្របពេលកិច្ចសន្យារបស់កីឡាកររូបនេះនៅសល់លើសមួយឆ្នាំទៀត៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ nst.com
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


