Connect with us

កីឡា

អបអរ! FIFA តែងតាំង ជន​ជាតិ​ខ្មែរ ​២ ​នាក់ ជា​សមាជិកអាណត្តិ​ថ្មី ឆ្នាំ ២០២៥-២០២៩

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បាន​ប្រកាស​តែង​តាំង​​បុគ្គល​​ជា​ច្រើន​នៅ​តំបន់​អាស៊ា​​​ន​ជា​សមាជិក​នៃ​​គណៈកម្មការ​សំខាន់​ៗ​សម្រាប់​អាណត្តិ​ថ្មីចាប់​ពី​ឆ្នាំ ២០២៥-២០២៩ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​បាល់ទាត់​នៅ​តំបន់​អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​នៅ​តំបន់​អាស៊ាន​ចំនួន ១០ សុទ្ធ​តែ​មានបុគ្គល​ត្រូវ​បាន​ប្រកាស​តែង​តាំង​​ចូល​ក្នុង​គណៈកម្មការ​ប្រតិបត្តិ​ថ្មី ក្នុង​នោះ​កម្ពុជា​ មាន ២នាក់ ម៉ាឡេស៊ី មាន ៦នាក់ វៀតណាម មាន ៤​នាក់ សិង្ហបុរី មាន ៤​នាក់ ហ្វីលីពីន មាន ៤នាក់ ឥណ្ឌូណេស៊ី មាន ៣នាក់ មីយ៉ាន់ម៉ា មាន ៣នាក់ ឡាវ មាន៣​នាក់  ថៃ មាន ២នាក់  និង​ទីម័រ​ខាង​កើត​មាន ១នាក់។

កញ្ញា យិន ម៉ារ៉ាឌី

សម្រាប់​កម្ពុជា លោក ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ត្រូវ​បាន​តែង​តាំង​​​ជា​​សមាជិក​នៃ​​«គណៈកម្មការ​​អនាគត​បាល់ទាត់» ដែល​នៅ​តំបន់​អាស៊ាន​មាន​តែ​លោក​ម្នាក់​គត់។ ចំណែក កញ្ញា យិន ម៉ារ៉ាឌី ​មន្ត្រី​ របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ត្រូវ​បាន​តែង​តាំង​ជាសមាជិក​នៃ​«គណៈកម្មការ​ការ​ប្រកួត​បាល់ទាត់​យុវ​នារី» ហើយ​ក៏​មាន​តែកញ្ញា​ម្នាក់​គត់​នៅ​តំបន់​អាស៊ាន។

ចំណែក​លោក​ស្រី Nualphan Lamsam ប្រធាន​សមាគម​​កីឡា​បាល់ទាត់​ថៃ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណៈកម្មការ​អភិវឌ្ឍ ដែល​​ជា​លើក​ដំបូង​សម្រាប់​ស្ត្រី​​កាន់​តួនាទីនេះ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ។

ខាង​ក្រោម​ជា​សមាសភាព​បុគ្គល​នៅ​ប្រទេស​អាស៊ាន

ម៉ាឡេស៊ី

  • Hamidin Mohd Amin –  ផ្នែក​ទំនាក់ទំនង និង​ព័ត៌មាន FIFA Council & Media and Communications
  • Windsor John – គ្រុបសម្រប​សម្រួល FIFA–Confederations Coordination Group
  • Parusuraman Subramanian – អនុប្រធាន​ផ្នែក​សីលធម៌ , Ethics (Investigatory Chamber)
  • Gurcharan Singh – គណៈកម្មការ​វេជ្ជសាស្ត្រ Medical Committee
  • Sivasundaram Sithamparam – ផ្នែក​បច្ចេកវិទ្យា Technical Development & Technology, Innovation & Digital Transformation
  • Suraya Yaacob – ផ្នែក​ការ​ប្រកួត​ក្រុម​ជម្រើស​ជាតិ​នារី Women’s National Team Competitions

វៀតណាម

  • Trần Quốc Tuấn –គណៈកម្មការ​ប្រកួត​ក្រុម​ជម្រើសជាតិ​ National Teams Competitions Committee
  • Nguyễn Văn Phú –គណៈកម្មការ​វេជ្ជសាស្ត្រ Medical Committee
  • Nguyễn Thanh Hà –គណៈកម្មការ​បាល់ទាត់​នារី Women’s Football Committee
  • Nguyễn Thị Mỹ Dung –គណៈកម្មការ​វិន័យ Disciplinary Committee

សិង្ហបុរី

  • Abdul Salim Ahmed Ibrahim – គណៈកម្មការ​វិន័យ Disciplinary Committee
  • Desmond Ong – គណៈកម្មការ​និតិកម្ម Legal Committee
  • Shamsul Maidin –គណៈកម្មការ​អាជ្ញា​កណ្តាល Referees Committee
  • Forrest Li – គណៈកម្មការ​ទីផ្សារ និង​ពាណិជ្ជកកម្ម Commercial & Marketing Advisory Committee

ហ្វីលីពីន

  • Mariano Araneta – គណៈកម្មការក្រម​ប្រឹក្សា និង​ប្រឆាំង​ការ​រើស​អើង FIFA Council & Anti-Racism
  • Guillermo Iroy Jr. – ផ្នែក​សីលធម៌ Ethics (Investigatory Chamber)
  • John Gutierrez – គណៈកម្មការ​កីឡា​ហ្វូតសាល Futsal Committee
  • Renee Songalia – គណៈកម្មការ​បាល់ទាត់​ឆ្នេរខ្សាច់ Beach Soccer Committee

ឥណ្ឌូណេស៊ី

  • Erick Thohir – ប្រធាន គណៈកម្មការ​ភាគទុនិក​បាល់ទាត់​បុរស Men’s Football Stakeholders Committee
  • Susie Kurniasih – គណៈកម្មការ​ហិរញ្ញវត្ថុ Standing & Finance Committees
  • Nirmala Dewi – គណៈកម្មការ​បាល់ទាត់​អូឡាំពិក Olympic Football Committee

មីយ៉ាន់ម៉ា

  • Zaw Zaw – ប្រធាន គណៈកម្មការទទួល​បន្ទុក​បាល់​ទាត់សង្គម Football Social Responsibility Committee
  • Htate Kun Naung Myint Wai – គណៈកម្មការប្រកួត​បាល់ទាត់​យុវជន Youth Boys’ Competitions
  • Phatkanit Srigatesook – គណៈកម្មការរ​អភិបាល់ទាត់​នារី Women’s Football Development

ឡាវ

  • Kanya Keomany – គណៈកម្មលាររ​ប្រកួត​ក្លិប​នារី FIFA Council & Women’s Club Competitions
  • Viphet Sihachakr – គណៈកម្មការ​ទីផ្សារ និង​ពាណិជ្ជកម្ម Commercial & Marketing Advisory
  • Bounyou Sisane – គណៈកម្មការ​ប្រឆាំង​ការ​រើស​អើង Anti-Racism & Anti-Discrimination

កម្ពុជា

  • កញ្ញា យិន ម៉ារ៉ាឌី – គណៈកម្មការ​ប្រកួត​បាល់ទាត់យុវតី Youth Girls’ Competitions Committee
  • លោក ខៀវ សាម៉េត – គណៈកម្មការ​អនាគត​បាល់ទាត់ Future of Football Committee

ថៃ

  • Nualphan Lamsam – ប្រធាន គណៈកម្មការ​អភិវឌ្ឍ Development Committee (លើក​ទី១​មាន​នារី​កាន់​តួនាទី​នេះ)
  • Lertsak Pattanachaikul – សមាជិក​គណៈកម្មការ​សមាជិក​សមាគម Member Associations Committee

ទីម័រ​ខាង​កើត

  • Nilton Telmo Gusmão Dos Santos – គណៈកម្មការ​ប្រឆាំង​ការ​រើស​អើង Anti-Racism & Anti-Discrimination

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម