កីឡា
ក្លិបនៅប្រេស៊ីល ២ កំពុងតាមចុះកុងត្រាយកអ្នកចាំទី Vozinha ក្រោយបង្ហាញសមត្ថភាពល្អនៅ World Cup
ក្លិបនៅលីគទី ២ របស់ប្រទេស ប្រេស៊ីល ចំនួន ២ កំពុងប្រជែងគ្នាចង់បានអ្នកចាំទីចាស់វស្សារបស់ ជម្រើសជាតិ កាបវែរ កីឡាករ Vozinha បន្ទាប់ពីបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់នៅ World Cup 2026។

យោងតាមអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹង ថា បច្ចុប្បន្នមានក្លិបចំនួន ២ មកពីលីគទី ២ ប្រេស៊ីល កំពុងចង់បានអ្នកចាំទីវ័យ ៤០ ឆ្នាំ Vozinha រួមមានក្លិប Atlético Clube Goianiense និង Avaí FC។ ក្លិបទាំង ២ នេះ បានទាក់ទងដោយផ្ទាល់ទៅកាន់អ្នកចាំទីវ័យ ៤០ ឆ្នាំតែម្តង។
គិតត្រឹមពេលនេះ អ្នកចាំទី Vozinha មិនទាន់មានក្លិបថ្មីលេងនៅឡើយទេ បន្ទាប់ពីអស់សុពលភាពកុងត្រាជាមួយក្លិប Chaves នៃលីគទី ២ ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៦។ ថ្វីដ្បិតបច្ចុប្បន្នអ្នកចាំទីរូបនេះមានវ័យចំណាស់ និងកំពុងក្លាយជាកីឡាករមិនមានតម្លៃខ្លួនក៏ដោយ ប៉ុន្តែរូបគេបានបង្ហាញសមត្ថភាពសឹងមិននឹកស្មាននៅ World Cup 2026។

អ្នកចាំទី Vozinha បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការជួយសង្គ្រោះបាល់ដល់ទៅ ៧ លើក អំឡុងការប្រកួត ដែល កាបវែរ ស្មើគ្នាជាមួយ អេស្ប៉ាញ ០-០។ រឿងដ៏ភ្ញាក់ផ្អើលបំផុត គឺរូបគេបានសង្គ្រោះបាល់បានចំនួន ៨ លើក រហូតជួយឱ្យ កាបវែរ ស្មើ អាហ្សង់ទីន នៅវគ្គ ៣២ ក្រុមក្នុងរយៈពេល ៩០ នាទី ១-១ ប៉ុន្តែបានចាញ់នៅម៉ោងបន្ថែម ១៥ នាទី ២ ដង ២-៣។
សមត្ថភាពដ៏អស្ចារ្យបែបនេះ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំងទៅលើអ្នកចាំទី Vozinha ប៉ុន្តែអ្វីដែលសោកស្តាយ គឺកីឡាករមានវ័យ ៤០ ឆ្នាំទៅហើយ ដែលវ័យនេះកំពុងឈានដល់ពេលវេលាជិតនឹងបញ្ចប់អាជីព។ ដូច្នេះហើយ ទើបមិនមានក្លិបធំៗនៅ អឺរ៉ុប ចាប់អារម្មណ៍កីឡាកររូបនេះ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


