កីឡា
សមិទ្ធផលសំខាន់ ៨ របស់ Ronaldo ជាមួយជម្រើសជាតិព័រទុយហ្គាល់ ជាមរតកវិរបុរស
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រេចព្យួរស្បែកពីក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ក្នុងវ័យ ៤១ ឆ្នាំ ដោយបន្សល់ទុកមរតកជាវិរបុរសនៅលើឆាកអន្តរជាតិ បន្ទាប់ពី ព័រទុយហ្គាល់ បានធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។

ក្តីស្រមៃធំបំផុតរបស់ Ronaldo គឺជើងឯកពិភពលោក World Cup ជាមួយ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ប៉ុន្តែក្តីស្រមៃនេះមិនបានក្លាយជាការពិតទេ ដោយរូបគេឈានដល់វ័យ ៤១ ឆ្នាំ និងបានប្រកាសឈប់ពីជម្រើសជាតិព័រទុយហ្គាល់ហើយ។ រូបគេបានលេងឲ្យជម្រើសជាតិ ព័រទុយហ្គាល់ តាំងពីឆ្នាំ ២០០១ តាំងពីកម្រិតយុវជនអាយុ ១៥ ឆ្នាំ រហូតដល់ជម្រើសដៃទី១ ដោយបានបង្កើតកំណត់ត្រាផ្ទាល់ខ្លួន និងសមិទ្ធផលជាច្រើនជាមួយជម្រើសជាតិ។

កំណត់ត្រាផ្ទាល់ខ្លួន និងពានរង្វាន់ជាមួយ ជម្រើសជាតិព័រទុយហ្គាល់
- ជាកីឡាករ រកបានគ្រាប់បាល់ច្រើនជាងគេបំផុតឲ្យជម្រើសជាតិនៅលើពិភពលោកនេះ គឺ ១៤៦គ្រាប់ ។
- ជាកីឡាករ បង្ហាញខ្លួនឲ្យជម្រើសជាតិច្រើនជាងគេបំផុតនៅលើពិភពលោកនេះគឺ ២៣៣ ប្រកួត។
- ជាកីឡាករ ព័រទុយហ្គាល់រកបានគ្រាប់បាល់ច្រើនបំផុតនៅ World Cup គឺ ១១ គ្រាប់។
- ជាកីឡាករ តែម្នាក់គត់រកបានគ្រាប់បាល់នៅ World Cup ក្នុងព្រឹត្តិការណ៍ ៦ រដូវកាលផ្សេងគ្នា គឺ ២០០៦ ២០១០ ២០១៤ ២០១៨ ២០២២ និង ២០២៦។
- ជាកីឡាករ ព័រទុយហ្គាល់ រកបានគ្រាប់បាល់ច្រើនបំផុតនៅជើងឯកទ្វីបអឺរ៉ុប Euros គឺ ១៤ គ្រាប់។
- ឈ្នះជើងឯកទ្វីបអឺរ៉ុប (UEFA European Championship) ១ លើក ឆ្នាំ ២០១៦
- ឈ្នះជើងឯក UEFA Nations League លើកទី១ ឆ្នាំ ២០១៩
- ឈ្នះជើងឯក UEFA Nations League លើកទី២ ឆ្នាំ ២០២៥

ខាងលើនេះ គ្រាន់តែសមិទ្ធផល និងកំណត់ត្រាផ្ទាល់ខ្លួនរបស់ Ronaldo ជាមួយ ក្រុមជម្រើសជាតិតែប៉ុណ្ណោះ ប៉ុន្តែបើគិតជាសមិទ្ធផលផ្ទាល់ខ្លួនជាមួយក្លិបគឺមានច្រើនរាប់មិនអស់ ហើយរូបគេក៏មិនទាន់ប្រកាសចូលនិវត្តន៍ពីការបន្តអាជីពជាមួយក្លិបដែរ៕


ត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


