Connect with us

កីឡា

កីឡាករ​ ឆោម​ ចាន់ថន​ យក​ការហែលទឹក​ជា​វិធី​បំបាត់​ការ​ធុញថប់អារម្មណ៍​ចំពោះ​បរិយាកាស​ជុំ​វិញ​​ខ្លួន

បានផុស

នៅ

កីឡាករ​ជម្រើស​ជាតិ​ហែលទឹក​ពាក់​ជើង​ ឆោម​ ចាន់ថន​ រាល់​ពេល​ដែល​រូប​គេ​មាន​អារម្មណ៍​ធុញថប់​ចំពោះ​បរិយាកាស​ខាង​ក្រៅ​គឺ​តែងតែ​យក​ការ​ហែល​ទឹក​ជួយ​បន្ធូ​រភាព​តានតឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​រហូត​ក្លាយ​ជា​ទម្លាប់​ល្អ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ឆោម​ ចាន់ថន

កីឡាករ​ ឆោម​ ចាន់ថន​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ហ្វឹកហាត់​កីឡាហែលទឹក​នេះ​រយៈពេល​ជាង​ ១០​ឆ្នាំ​មក​ហើយ​ ពោល​តាំង​ពី​ខ្លួន​នៅ​តូចៗ​មក​ម្ល៉េះ។​ ដោយ​សារ​តែ​មាន​សាច់ញ្ញាត្តិ​ជា​អ្នក​កីឡា​ហែលទឹក​នេះ​ទើប​ធ្វើ​ឲ្យ​រូប​គេ​មាន​ឱកាស​ និង​បាន​ហ្វឹកហាត់​។​

សកម្មភាព​ហ្វឹកហាត់

ម្ចាស់​មេដាយ​ស៊ីហ្គេម​នៅ​វៀតណាម​រូប​នេះ​បន្ថែម​ទៀត​ថា​ ហែលទឹក​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ចំពោះ​សុខភាព និង​ជួយ​រូប​គេ​បាន​ច្រើន​នា​ពេល​កន្លង។​ កីឡាហែលទឹក​នេះ​ជា​ដៃគូ​មួយ​ដ៏​ល្អ​សម្រាប់​រូប​គេ​កាត់​បន្ថយ​នៅ​ពេល​​មាន​ភាព​តានតឹង​ផ្លូវ​អារម្មណ៍​ជា​មួយ​បរិយាកាស​ខាងក្រៅ​ផ្សេងៗ​នោះ។ ចាន់ថន ​តែងតែ​មក​ការ​ហែល​ទឹក​ដើម្បី​ឲ្យ​អារម្មណ៍​ស្ងប់​រហូត​ក្លាយ​ជា​ទម្លាប់​ល្អ​មួយ​ចំពោះ​រូប​គេ​នៅ​ពេល​ជួប​បញ្ហា​ដូច​នេះ។​ លើស​ពី​នេះ​គឺហែលទឹក​​អាច​ជួយ​ឲ្យ​ខ្លួន​មាន​សុខភាព​ល្អ​ និង​អាច​ទុក​ប្រើប្រាស់​ជៀសផុត​ពី​ការ​លង់ទឹក​ជា​ដើម។​

សកម្មភាព​ហ្វឹកហាត់

បញ្ជាក់​ដែរ​ថា​ ឆោម​ ចាន់ថន​ ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​ហែលទឹក​ពាក់​ជើងទា។​ រូប​គេ​ចូល​ហ្វឹកហាត់​កីឡា​ហែលទឹក​នេះ​អំឡុង​ឆ្នាំ​២០១៦​ មក​ម្ល៉េះ​ និង​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ ស៊ីហ្គេម​ នៅ​ប្រទេស​វៀតណាម​ និង​ឈ្នះ​មេដាយ​​ស៊ីហ្គេម​ នៅ​កម្ពុជា​ និង​ធ្លាប់​ឈ្នះ​មេដាយ​ជើងឯក​អាស៊ីអាគ្នេយ៍​ផង​ដែរ​នៅ​ពេល​កន្លងទៅ​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម