កីឡា
លោក Honda ត្រូវការឲ្យ U23 កម្ពុជាប៉ះក្រុមខ្លាំងៗដូចជប៉ុនដើម្បីស៊ីហ្គេម២០២៣
អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuki Honda ចង់ឲ្យក្រុមបាល់ទាត់កម្ពុជាអាយុក្រោម២៣ឆ្នាំលេងឲ្យបានច្រើនជាមួយក្រុមខ្លាំងៗដែលមានកម្រិតសមត្ថភាពដូចជប៉ុន។
ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីក្រុម U23 កម្ពុជាបានបញ្ចប់ភារកិច្ចវគ្គជម្រុះក្នុងពូលពានរង្វាន់យុវជនទ្វីបអាស៊ី AFC U23 Asian Cup 2022 ដែលកម្ពុជាបានប្រកួតឈ្នះហុងកុងក្នុងលទ្ធផល ៤-២ និងចុងក្រោយចាញ់ម្ចាស់ផ្ទះជប៉ុន ៤-០។

លោក Keisuke Honda បានមានប្រសាសន៍ថា ៖«ពួកយើងទាំងអស់គ្នា វាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ។ ពួកយើងបានបង្ហាញទៅពួកគេពីការលេងល្អខ្លះ។ ប៉ុន្តែពួកយើងត្រូវតែកែតម្រូវការលេងរបស់យើងជាច្រើនទៀត។ យើងត្រូវលេងជាមួយក្រុមដែលមានកម្រិតស្មើជប៉ុននៅឆ្នាំ២០២៣។ យើងមានពេលតែមួយឆ្នាំជាងទៀតទេ។ ដូច្នេះ យើងមិនមានពេលច្រើនឡើយ»។
«ទាំងផ្នែកកល់ល្បិច ផ្នែកបច្ចេកទេស និងផ្នែកកាយសម្បទា អ្នកទាំងអស់គ្នាត្រូវមានភាពស្រេកឃ្លានចង់រីកចម្រើននូវសមត្ថភាពនៃផ្នែកទាំងនេះជារៀងរាល់ថ្ងៃ។ តោះ!!! ធ្វើវាទាំងអស់គ្នាពួកយើង»។

សាររបស់អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះមានគោលដៅអភិវឌ្ឍក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឲ្យកើនឡើង និងល្អប្រសើរដែលអាចប្រកួតប្រជែងនឹងជម្រើសជាតិក្នុងតំបន់។ ជាពិសេសលោកចង់ឲ្យក្រុមកម្ពុជាទទួលបានលទ្ធផលជាទីពេញចិត្តសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ក្រុមយុវជនកម្ពុជាអាយុក្រោម២៣ឆ្នាំដែលប្រកួតវគ្គជម្រុះជើងឯកយុវជនអាស៊ី AFC U23 Asian Cup 2022 នេះគឺភាគច្រើនអាយុមិនលើស២៣ឆ្នាំទេ ដូច្នេះពួកគេនឹងតំណាងកម្ពុជាសម្រាប់កម្ពុជានាស៊ីហ្គេមឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


