កីឡា
ថ្ងៃនេះកម្ពុជាលេងល្អគួរឲ្យចាប់អារម្មណ៍ ទោះចាញ់ឥណ្ឌូណេស៊ី ៤-២
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់ជម្រើសជាតិឥណ្ឌូណេស៊ីដោយលទ្ធផល ៤-២ សម្រាប់ការប្រកួតលើកទី២វគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ AFF Championship ឆ្នាំ២០២០។
ការប្រកួតនៅវគ្គទី១ ឥណ្ឌូណេស៊ីស៊ុតបាន៣គ្រាប់ ខណៈកម្ពុជាស៊ុតបំបែកពង់មាន់ឥណ្ឌូណេស៊ីវិញបាន១គ្រាប់។ ដើមវគ្គទី១ ប្រើពេលបានតែ៥នាទីប៉ុណ្ណោះ ឥណ្ឌូណេស៊ីតែតចូលកម្ពុជា បន្ទាប់ពីលើកបាល់ពីជ្រុងដើម្បីនាំមុខ ១-០ និងបន្ថែមបាន២គ្រាប់ទៀតនៅនាទីទី១៧ និងទី៣៣ មុនពេលខ្សែការពារកម្ពុជា យ៉ើ សាហ្វី តែតចូលបំប៉ោងសំណាញ់ទីរបស់ឥណ្ឌូណេស៊ីដើម្បីចប់វគ្គទី១មានគ្រាប់បាល់ ៣-១។

នៅវគ្គទី២ដល់ទី៥៤ ឥណ្ឌូណេស៊ីរកបានគ្រាប់ទី៤ មុនពេល ប្រាក់ មុន្នីឧត្តម ទាត់ហ្វ្រីឃីកឲ្យកម្ពជាគ្រាប់បាល់ទី២។
និយាយជារួម បើទោះជាឥណ្ឌូណេស៊ីជាក្រុមខ្លាំងដែលដាក់សម្ពាធខ្លាំង ប៉ុន្តែក្រុមកម្ពុជាដែលសំបូរដោយយុវជនបានបង្ហាញទម្រង់លេងយ៉ាងល្អ និងគ្មានការភ័យខ្លាច។ នៅវគ្គទី១មានទម្រង់លេងហាក់មានបញ្ហាខ្លះ ប៉ុន្តែនៅវគ្គទី២ កម្ពុជាលេងបានល្អមែនទែន។
ទាំងតំបន់ការពារ បម្រើ និងវាយបកមើលទៅរស់រវើកគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ទម្រង់នេះអាចនិយាយបានថា ក្រុមយុវជនកម្ពុជាអាចជាក្រុមបង្កព្យុះភ្លៀងមួយសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២២នៅប្រទេសវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។ ទម្រង់នេះពិតជាអ្វីដែលអ្នកគាំទ្រចង់ឃើញ ហើយនាពេលអនាគត កម្ពុជានឹងក្លាយជាក្រុមដែលអាចប្រកួតប្រជែងនឹងក្រុមក្នុងតំបន់។
សម្រាប់ឥណ្ឌូណេស៊ីឈ្នះមែន ប៉ុន្តែមិនស្រួលចិត្តទេ បើទោះជាក្រុមនេះមានកម្លាំងពេញទើបប្រកួតលើកដំបូងនៅពូលនេះ។
តាមរយៈការចាញ់ពីរលើកជាប់គ្នានេះ កម្ពុជាស្ទើរតែអស់ឱកាសក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីព្រោះសម្រាប់២ប្រកួតបន្ទាប់ត្រូវជួបឡាវ និងចុងក្រុមប៉ះខ្លាំងវៀតណាមដែលមិនងាយយកឈ្នះបានឡើយ។ ពូល B ក្រុម៣គឺ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីនឹងប្រជែងគ្នាឡើងវគ្គបន្ត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


