កីឡា
តើកម្ពុជាស្គាល់ជ័យជម្នះលើកដំបូងទេប៉ះឡាវល្ងាចនេះ?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិឡាវ វេលាម៉ោង៤:៣០នាទីល្ងាចនេះក្នុងពាន AFF Cup នៅប្រទេសសិង្ហបុរី។
កម្ពុជា និងឡាវមិនទាន់ស្គាល់ជ័យជម្នះម្តងណាឡើយសម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល B ក្នុងនោះកម្ពុជាចាញ់២ប្រកួតធ្វើឲ្យឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយស្តួចស្តើង ខណៈឡាវអស់ឱកាសហើយក្រោយចាញ់៣ប្រកួត។

២ប្រកួតរបស់ក្រុមគោព្រៃកម្ពុជាបានចាញ់ម៉ាឡេស៊ី ១-៣ និងចាញ់ឥណ្ឌូណេស៊ី ២-៤។ បរាជ័យទាំងពីរលើកនេះ កម្ពុជាស៊ុតចូលដៃគូបាន៣គ្រាប់ ខណៈដៃគូស៊ុតចូលវិញ៧គ្រាប់។
ចំណែកក្រុមជម្រើសជាតិឡាវវិញរកបានតែ១គ្រាប់ប៉ុណ្ណោះពីបរាជ័យទាំង៣លើក ហើយត្រូវដៃគូស៊ុតចូលវិញ១១គ្រាប់ក្នុងនោះចាញ់វៀតណាម ២-០, ចាញ់ម៉ាឡេស៊ី ៤-០ និងចាញ់ឥណ្ឌូណេស៊ី ៥-១។
ឡាវសម្រាប់ការប្រកួតល្ងាចនេះគឺជាការបញ្ចប់ភារកិច្ចក្នុងពាន AFF Cup 2020 នេះ មុនពេលវិលត្រឡប់ទៅប្រទេសកំណើតវិញ។ ចំពោះកម្ពុជា ថ្ងៃនេះជាការប្រកួតទី៣ និងត្រូវប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលជាមួយក្រុមការពារតំណែងជើងឯកឆ្នាំចាស់ វៀតណាម នៅថ្ងៃទី១៩ ខែធ្នូ។
រហូតដល់ពេលនេះ នៅ B មិនទាន់រកឃើញក្រុមណាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយដោយមាន៣ក្រុមគឺឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី មាន៦ពិន្ទុស្មើគ្នា។

រវាងកម្ពុជា និង ឡាវ ប្រសិនបើ ក្រុមណាឈ្នះ ឬក្រុមទាំងពីរស្មើល្ងាចនេះមានន័យថា នឹងស្គាល់ជ័យជម្នះ ឬពិន្ទុជាលើកដំបូង។ នៅវេលាម៉ោង៧:៣០នាទីយប់នេះនៅពូលជាមួយគ្នា វៀតណាម ប្រកួតជាមួយឥណ្ឌូណេស៊ី។
ចំពោះនៅពូល A វិញរកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអស់ហើយគឺ ម្ចាស់ផ្ទះសិង្ហបុរី និងថៃ ខណៈហ្វីលីពីន មីយ៉ាន់ម៉ា និងទីម័រខាងកើតអស់ឱកាសហើយ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ