Connect with us

កីឡា

គ្រូបាល់ទាត់នារីកម្ពុជា ៖ ជុំវិញលទ្ធផលចាញ់ ម្ចាស់ផ្ទះនារីវៀតណាម ៧-០ ក្នុងស៊ីហ្គេម​

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា បាន​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ​វៀតណាម ដោយ​លទ្ធផល ០-៧ ក្នុង​ជំនួប​ចុង​ក្រោយ ពូល A នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣១ នៅ​ប្រទេស​វៀតណាម កាលពី​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០២២ ម្សិលមិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បរាជ័យ​នេះ​គឺ​បានសេចក្ដីថា កម្ពុជា បាន​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ផង​ដែរ ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​នៅ​ស៊ីហ្គេម ប៉ុន្តែ​ទោះជា​យ៉ាងណា​គ្រូ​បង្វឹក​នារី​កម្ពុជា លោក ប្រាក់ វុទ្ធី បាន​ចាត់​ទុក​ថា​ជា​បទពិសោធន៍​មួយ​ដ៏​ល្អ។

ថ្លែង​នៅ​ក្រោយ​ចប់​ការប្រកួត លោក ប្រាក់ វុទ្ធី បាន​លើក​ឡើង​ថា ការ​ជួប​គូប្រកួត​ខ្លាំង​ដូច​ក្រុម​នារី​វៀតណាម គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​កូនសិស្ស​របស់​ខ្លួន។ «​កាលពីមុន​យើង​ចាញ់ ០-១០ ហើយ​លើក​នេះ​ចាញ់​តែ ០-៧ នោះ​ក៏​ជា​ការ​កែលំអ​កីឡា​ការិនី​កម្ពុជា​ផង​ដែរ​។ ការ​ជួប​ក្រុម​នារី​វៀតណាម​មិន​ងាយស្រួល​នោះ​ទេ ហើយ​លើក​នេះ​រឹតតែ​ពិបាក​។ បទពិសោធន៍​ទាំងនេះ​នឹង​នាំមក​នូវ​មេរៀន​មាន​ប្រយោជន៍​ដល់​កូន​ក្រុម​របស់ខ្ញុំ»។ ​

ឆ្លងកាត់​ការ​ប្រកួត​ចំនួន ២ លើក ក្នុង​ពូ​ល A ក្រុមបាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា បាន​រង​បរាជ័យ​ទាំង ២ ប្រកួត ពោល​គឺ​ប្រកួត​ដំបូង​ចាញ់ ហ្វីលីពីន ៥-០ និង​ប្រកួត​ទី ២ ចាញ់​ម្ចាស់ផ្ទះ​វៀតណាម នេះ ០-៧ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​នៅ​រាល់​វគ្គ​ទី ១ ក្រុម​ទាំងអស់​បាន​ទាត់​ចូល​កម្ពុជា តែ ១ គ្រាប់​ប៉ុណ្ណោះ។

សរុប​តារាង​ពិន្ទុ កម្ពុជា ឈរ​នៅ​លេខ ៣ មាន ០ ពិន្ទុ ខណៈ​ត្រូវ​គេ​ទាត់​ចូល​រហូតដល់ ១ គ្រាប់ និង​មិន​អាច​រក​គ្រាប់​បាល់​បាន ១ គ្រាប់​ឡើយ​៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម