Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កំពុង​ត្រៀម​ដំណើរការ​ប្រកួត​វគ្គ​ថ្នាក់ជាតិ លើក​ទី​ ១១ ឆ្នាំ​ ២០២២ របស់ខ្លួន​ហើយ ដោយ​គ្រោង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ​២១ ខែមិថុនា ស្អែក​នេះ​។

ពេលនិយាយពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឈ្មោះក្រុមដំបូងគេដែលតែងតែនឹកឃើញនោះ គឺ ព្រះខ័នរាជស្វាយរៀង។ មូលហេតុ ​គឺមាន​ការបញ្ជាក់​ប្រាកដ​ច្បាស់ ដោយសារ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង មួយ​នេះ ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ច្រើនជាង ដល់​ទៅ ៤​ ដង ហើយ​បាន​រង​ជើងឯក ៤​ ដង​ដូចគ្នា​ផងដែរ ដែល​អាច​និយាយបានថា​ក្នុងចំណោម ១៥ ​ដង ព្រះខ័ន​រាជ​ស្វាយរៀង បង្ហាញខ្លួន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៨​ដង​ទៅហើយ ពោលគឺ​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​ ២០០៧​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិត​មកទល់ពេលនេះ​មាន​ក្រុម​ចំនួន​ ៨ បាន​គ្រង​តំណែង​ជើងឯក​នៅ​ថ្នាក់ជាតិ​រួមមាន ៖

១. ព្រះខ័ន​រាជ​ស្វាយរៀង បាន​គ្រង​ជើងឯក​ ៤​ ដង ក្នុង​ឆ្នាំ ២០១១, ២០១២, ២០១៥ និង​ ២០១៧​។ រងជើង​ឯក ក្នុង​ឆ្នាំ​ ២០០៨, ២០១៦, ២០១៩ និង​ ២០២១​។​

២. សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ឈ្នះ​បាន​ ៣ ​ដង ក្នុង​ឆ្នាំ​ ២០១០, ២០១៦ និង​២០១៨​។ រង​ជើងឯក​ម្ដង ក្នុង​ឆ្នាំ​ ២០១៣​។​

៣. ភ្នំពេញ​ក្រោ​ន គ្រប់គ្រង​ជើងឯក​បាន​ ២​ ដង ក្នុង​ឆ្នាំ​ ២០០៨ និង​ ២០០៩​។ រង​ជើងឯក​ម្ដង ក្នុង​ឆ្នាំ​ ២០១០​។​

៤. វិសាខា បានឈ្នះ​ជើងឯក ​២​ ដង ក្នុង​ឆ្នាំ​ ២០២០ និង​ ២០២១​។

​ចំណែក​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​បាន​ ១ លើក មាន​ ៤ គឺ​ខេមរា​កីឡា (២០០៧), ណាហ្គា​វើ​លដ៍ (២០១៣), នគរបាលជាតិ (២០១៤) និង​បឹងកេត (២០១៥)​។

ណាហ្គា​វើ​លដ៍ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្រុម​រងជើង​ឯក​ច្រើនជាងគេ ពោលគឺ ៦​ ដង​។​

​សម្រាប់​ការប្រកួត​ថ្នាក់​ខេត្ត​ត្រូវបាន​ដំណើរការឡើង​លើកដំបូង​ក្នុង​ឆ្នាំ ​២០១៨ ហើយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម​ ១៨ ​ឆ្នាំ យកបាន​ជើងឯក​មុនគេ​នៅ​ឆ្នាំ​នោះ​។ ក្រោយមក គឺ​ក្នុង​ឆ្នាំ​ ២០១៩ ត្បូងឃ្មុំ បាន​លើក​ពាន បន្ត​មកទៀត​ដោយ​ព្រៃវែង​អេ​ហ្វ​ស៊ី ឆ្នាំ​ ២០២០, កោះកុង​អេ​ហ្វ​ស៊ី ឆ្នាំ ​២០២១ និង​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ឆ្នាំ​ ២០២២​។​

​គួរ​បញ្ជាក់ថា ការប្រកួត​ជម្រុះ​ថ្នាក់ជាតិ ឆ្នាំ​២០២២​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​អង្គារ ទី​២១ ខែមិថុនា តទៅ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម