កីឡា
គ្រូបង្វឹកកោះហៅកីឡាកររៀមច្បងច្រើនទៀត ក្រៅពីបញ្ជីឈ្មោះធ្វើតេស្តត្រៀមប៉ះបង់ក្លាដែស
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកំពុងត្រៀមខ្លួនដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះបឋមនូវកីឡាករចំនួន៤០រូបដែលត្រូវបានជ្រើសរើសចេញពីក្លឹប និងក្រុម១០ផ្សេងគ្នាទាំងក្នុង និងក្រៅប្រទេស។ កីឡាករខ្មែរ-អាមេរិក ថេឡូរ នីកូឡាស់ ឌឿង (Nick Taylor) កំពុងលេងជាខ្សែប្រយុទ្ធឲ្យក្លឹប Orlando City B ក្នុងក្របខណ្ឌ MLS Next Pro លីគអាមេរិកផងដែរត្រូវបានកោះហៅចូលជម្រើសជាតិដែរ។

តាមប្រភពពីអ្នកដឹងព័ត៌មានបានប្រាប់ថា មិនត្រឹមតែកីឡាករទាំង៤០រូបមកពីក្លឹបផ្សេងៗគ្នាប៉ុណ្ណោះទេដែលនឹងត្រូវចូលខ្លួនធ្វើតេស្ត និងជម្រុះដើម្បីជាប់ឈ្មោះបញ្ជីចុងក្រោយ ប៉ុន្តែកីឡាករដែលគ្មាននៅក្នុងបញ្ជីក៏ត្រូវបានកោះហៅឲ្យចូលធ្វើតេស្តផងដែរ។ ក្នុងនោះក៏មានកីឡាកររៀមច្បងមួយចំនួនដូចជា ឈិន ឈឿន និង ប្រាក់ មុន្នីឧត្តម ជាដើម។
តាមការគ្រោងទុក ក្រុមការងារគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជានឹងចាប់ផ្តើមធ្វើតេស្តចាប់ពីថ្ងៃទី១៣ ខែកញ្ញាស្អែកនេះហើយ ក្នុងនោះក៏មានទាំងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំផងដែរ។
បើតាមការឲ្យដឹងពី លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងក្រុមធំ និង U23 កម្ពុជាបានប្រាប់ថា ការកោះហៅកីឡាករអាយុក្រោម២៣ឆ្នាំច្រើនរហូតដល់៣៥នាក់គឺដើម្បីឲ្យពួកគាត់មានឱកាសធ្វើតេស្តកម្លាំងអំណត់ 30-15IFT ចាប់ពី ២០.៥ គីឡូម៉ែត្រ/ម៉ោងឡើងទៅ។ គោលបំណងសំខាន់នៃការហៅកីឡាករច្រើនឲ្យចូលធ្វើតេស្តតាមលក្ខខណ្ឌកម្លាំងអំណត់ 30-15IFT ដើម្បីឲ្យពួកគាត់យល់ដឹង និងទទួលបានបទពិសោធទាំងអ្នកជាប់ជម្រើសចុងក្រោយ និងអ្នកមិនបានជាប់ ពីព្រោះនៅពេលពួកគាត់ដឹងពីលក្ខខណ្ឌធ្វើតេស្តទាំងនេះ ពួកគាត់នឹងខិតខំប្រឹងប្រែងអភិវឌ្ឍបន្ថែមទៀត។

តាមលក្ខខណ្ឌដែលលោកគ្រូ ភា សុភ័ក្ត្រា ប្រាប់ខាងលើអាចមានន័យថា ការកោះហៅកីឡាករផ្សេងៗដែលគ្មាននៅក្នុងបញ្ជី៤០នាក់របស់ក្រុមជម្រើសជាតិកម្ពុជាក្រុមធំក៏អាចជាផ្នែកមួយផ្តល់ឲ្យពួកគាត់បានយល់ដឹង និងទទួលបាននូវអ្វីថ្មីដើម្បីអភិវឌ្ឍខ្លួន។ ជាពិសេស ប្រសិនបើកីឡាករដែលមិនមាននៅក្នុងបញ្ជី ហើយពួកគាត់ធ្វើតេស្តកម្លាំងអំណត់ 30-15IFT ពេញត្រូវតាមលក្ខខណ្ឌនោះ ពួកគាត់អាចនឹងជាប់បញ្ជីឈ្មោះចុងក្រោយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


