Connect with us

កីឡា

បាល់ទះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រកឃើញ ៨ ក្រុមចុងក្រោយហើយ​

បានផុស

នៅ

ការ​ប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ឆ្នាំ ២០២២ បាន​រក​ឃើញ​ក្រុម​ចំនួន ៨ ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ​ហើយ បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ អស់ ១ សប្ដាហ៍​រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ដែល​បាន​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២២ នៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍ រាជធានី​ភ្នំពេញ បែង​ចែកចេញជា ៤ ពូល ទីបំផុត​ក្រុម​ដែល​បាន​ឡើង​រួមមាន សមាគម​បាល់ទះ​វិសាខា​, សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ​, ក្លិប​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ ៣, ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​, រដ្ឋបាល​ខេត្ត​ព្រះសីហនុ​, ក្លិប​បាល់ទះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​, ក្លិប​បាល់ទះ​បញ្ជា​ការដ្ឋាន​អង្គរក្ស និង​ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ។

ក្រុម​ទាំង ៨ នឹង​បែង​ចែកចេញជា ២ ពូល​ផ្សេងទៀត ដើម្បី​ប្រកួត​វិលជុំ​បន្ត រួមមាន ពូល E វិសាខា​, កងពលធំ​អន្តរាគមន៍​លេខ ៣, រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ។ ដោយឡែក​ពូល F មាន បញ្ជា​ការដ្ឋាន​អង្គរក្ស​, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​, ក្រសួងមហាផ្ទៃ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ។

សម្រាប់​ការ​ប្រកួត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៧ ខែ​តុលា ឆ្នាំ ២០២២ ក្រុម​លេខ ១ លេខ ២ ប្រចាំ​ពូល នឹង​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ រួច​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា ខាងមុខ។

សូម​រំឭក​ថា ថ្មីៗ​នេះ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ទើបតែ​បញ្ចប់​ការប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង ដែល​ពានរង្វាន់​ទាំងអស់​នេះ​សុទ្ធតែ​រួម​ចំណែក​សម្រាប់​ការ​ត្រៀម​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម