កីឡា
ច្រឹង ពលរដ្ឋ និយាយពីការឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៦ ដង ក្នុងអាជីពរបស់ខ្លួន
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៦ ឆ្នាំ ២០២២ បានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ដោយជើងឯកគឺបានទៅ ក្លិបវិសាខា ដែលជាការឈ្នះលើកទី ៣ ជាប់ៗគ្នាសម្រាប់ក្លិប។

អ្វីដែលបន្សល់ទុកក្រៅតែពីការឈ្នះសម្រាប់ក្លិបហើយនោះ ងាកទៅការឈ្នះបែបឯកត្តជនវិញ កីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានគេដឹងថា បានឈ្នះពានរង្វាន់នេះចំនួន ៦ ដងរួចមកហើយ ចាប់តាំងពីប្រឡូកក្នុងបាល់ទាត់អាជីព។

ពលរដ្ឋ បានបង្ហើបឲ្យដឹងនូវ ឆ្នាំ ក៏ដូចជាជាមួយក្លិបដែលគេឈ្នះជាមួយរួមមាន ៖
ជាមួយ ក្លិបព្រះខ័នរាជស្វាយរៀង – ឆ្នាំ ២០១២
ជាមួយ ក្លិបក្រសួងការពារជាតិ – ឆ្នាំ ២០១៦ និង ២០១៨
ជាមួយ ក្លិបវិសាខា – ឆ្នាំ ២០២០, ២០២១ និង ២០២២
ជាមួយនឹងសមិទ្ធផលនេះផងដែរ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានឲ្យ ‘កម្ពុជាថ្មី’ ដឹងទៀតថា ៖ «សម្រាប់ខ្ញុំផ្ទាល់ គឺមានន័យថា សប្បាយចិត្ត និងរំភើបខ្លាំងមែនទែន ដែលបានឈ្នះពានរង្វាន់សម្ដេច ដល់ទៅ ៦ ដង។ សរុបរួមទៅ ពេលដែលខ្ញុំចាប់ផ្ដើមលេងបាល់ទាត់តាំងពីឆ្នាំ ២០០៩ មក រហូតមកដល់ឥលូវ ពិតជាមានអារម្មណ៍ថា ខ្លួនឯងធ្វើបានសម្រេចនូវក្ដីស្រមៃរបស់ខ្លួន ព្រោះកីឡាករម្នាក់ៗ តែងតែមានក្ដីស្រមៃចង់បានពាន»។

ពលរដ្ឋ បានឲ្យដឹងទៀតផងដែរថា ឆ្នាំដែលពេញចិត្តជាងគេ ក្នុងចំណោមការឈ្នះទាំង ៦ ដង គឺនៅឆ្នាំ ២០២០ ពោលគឺអំឡុងពេលមករួមរស់ជាមួយក្លិបវិសាខា។ «ឆ្នាំដែលខ្ញុំសប្បាយចិត្តជាងគេពេលលើកពាន គឺឆ្នាំ ២០២០ អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តនោះគឺខ្ញុំជាពីរបួសវិញ នៅឆ្នាំ ២០១៩ ខ្ញុំអាចលើកពានម្ដងទៀតជាមួយក្លិប។ យើងមិននឹកស្មានដល់ថា យើងអាចលើកពានម្ដងទៀតបាន ហើយបានទទួលងារជាកីឡាករល្អប្រចាំពានសម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំនោះថែមទៀតផង»។ សម្ដីរបស់ ច្រឹង ពលរដ្ឋ។

បន្ទាប់ពីការឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រួចហើយ ពលរដ្ឋ ក៏បានដាក់គោលដៅបន្ថែមទៀតជាមួយក្លិបនៅរដូវកាលនេះ ពោលគឺចង់ឈ្នះពានរង្វាន់លីគកំពូល ជាមួយក្លិបវិសាខា ដែលនេះគឺជាគោលដៅរបស់ថ្នាក់ដឹកនាំ ក្រុមការងារគ្រូ និងកីឡាករ នៃក្លិបទាំងមូល៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


