Connect with us

កីឡា

កីឡាករ​កម្ពុជា​​​៣​​នាក់​​ស៊ុត​​ចូល​​ឥណ្ឌូនេស៊ី​ ​​ពាន AFF Cup តាំង​ពី​ឆ្នាំ​១៩៩៦

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​ឥណ្ឌូនេស៊ី ធ្លាប់​ជួប​គ្នា​៥​ដង​ហើយ​​វគ្គ​សន្សំ​ពិន្ទុ​​ក្នុង​ពូល​​ជើង​ឯក​លំដាប់ទី១​នៅ​អាស៊ាន AFF Championship គិត​ចាប់​តាំង​ពី​ឆ្នាំ​បង្កើត​ដំបូង ១៩៩៦ ហើយ​នឹង​ជួប​គ្នា​លើក​ទី​៦ នា​ឆ្នាំ​២០២២។

លោក ហុក សុចិត្រា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រវត្តិ​ជួប​គ្នា​៥​លើក​កន្លង​មក កម្ពុជា​មិន​ដែល​ឈ្នះ ឬ​ស្មើ​ឥណ្ឌូនេស៊ី​ឡើយ​ពោល​គឺ​ចាញ់​ទាំង​អស់។ ​សម្រាប់​ការ​ប្រកួត​ទាំង​នោះ​ កម្ពុជា​ស៊ុត​ចូល​ឥណ្ឌូនេស៊ី​​បាន​តែ​​៤​គ្រាប់​ប៉ុណ្ណោះ​​​ដោយ​កីឡាករ​កម្ពុជា​៣​នាក់​គឺ​អតីត​កីឡាករ​បាល់ទាត់​ឆ្នើម លោក ហុក សុចិត្រា ធ្លាប់​ស៊ុតចូល​២​គ្រាប់ នៅ​ពេល​កម្ពុជា​ចាញ់ ៤-២ នៅ​ទី​ក្រុង​ហ្សាកាតា ឆ្នាំ​២០០២។

ប្រាក់ មុន្នីឧត្តម អបអរពេល​ស៊ុត​ចូល​កម្ពុជា កាល​ពី​ឆ្នាំ​២០២០

២​គ្រាប់​ផ្សេង​ទៀតរក​បាន​ដោយ​កីឡាករ យ៉ើ សាហ្វី និង ប្រាក់ មុន្នីឧត្តម នៅ​ពេល​កម្ពុជាចាញ់​ឥណ្ឌូនេស៊ី ៤-២ នៅ​ប្រទេស​​សិង្ហបុរី កាល​ពី​ឆ្នាំ​២០២០​។

យ៉ើ សាហ្វី ពេល​ប៉ះ​​ឥណ្ឌូនេស៊ី ឆ្នាំ​២០២០

ប្រវត្តិ​ជួប​គ្នា​៥លើក​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល AFF Cup

  • ឆ្នាំ​១៩៩៦៖ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ០-៣
  • ឆ្នាំ​២០០២៖ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-៤  (លោក ហុក សុចិត្រា​ រកបាន​​២​​គ្រាប់)
  • ឆ្នាំ​២០០៤៖ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ០-៨
  • ឆ្នាំ​២០០៨៖ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ០-៤
  • ឆ្នាំ​២០២០៖ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-៤ (កីឡាករ យ៉ើ សាហ្វី និង ប្រាក់ មុន្នីឧត្តម រក​បាន​គ្រាប់​បាល់)

នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ខាង​មុខ​នេះ កម្ពុជា នឹង​ជួប ឥណ្ឌូនេស៊ី ជា​លើក​ទី​៦​ វគ្គសន្សំ​ពិន្ទុ​ក្នុង​ពូល ហើយ​នេះ​ជា​ការ​ប្រកួត​ទី២​របស់​កម្ពុជា ខណៈ​ជា​ការ​ប្រកួត​ទី​១​របស់​ឥណ្ឌូនេស៊ី។ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ម្សិល​មិញ​នេះ កម្ពុជា​រក​បាន​៣​ពិន្ទុ​ពេញ ពី​ការ​ឈ្នះ​ហ្វីលីពីន ដោយ​លទ្ធផល ៣-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម