កីឡា
គ្រូបាល់ទះកម្ពុជា ផ្លាស់ប្ដូរយុទ្ធសាស្ត្របែបនេះទើបអាចយកឈ្នះ U-19 បារាំង ៣ សិត ទល់ ១
កាលពីល្ងាចថ្ងៃពុធ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅវិមានក្នុងសាល នៃពហុកីឡដ្ឋានជាតិ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានត្រលប់មកយកឈ្នះក្រុមជម្រើសជាតិបារាំងអាយុក្រោម ១៩ ឆ្នាំ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ លើកទី ២ ដោយលទ្ធផល ៣ សិត ទល់ ១ បន្ទាប់ពីការប្រកួតលើកទី ១ បានរងបរាជ័យ ៣ សិត ទល់ ០។

ការប្រកួតដ៏ជក់ចិត្តនេះ កម្ពុជាមានការផ្លាស់ប្ដូរសមាសភាពកីឡាករជាច្រើន ដោយចាប់ផ្ដើមសិតទី ១ ធ្វើពុំសូវបានល្អ ដោយបារាំង បើកការនាំមុខ យ៉ាងណាមិញកម្ពុជា បានវាយបករហូតយកឈ្នះសិតទី ១ ក្នុងលទ្ធផល ២៥-២០។ ចូលដល់សិតទី ២ ក៏កម្ពុជា ចាប់ផ្ដើមបានល្អជាងសិតទី ១ ជាមួយនឹងការនាំរួចឈានរហូតយកឈ្នះក្នុងលទ្ធផល ២៥-២១។ ចូលដល់សិតទី ៣ U-19 បារាំង មិនបណ្ដោយឲ្យកម្ពុជា ផ្ដាច់ជ័យជម្នះបានភ្លាមៗនោះទេ ដោយបានវាយបកយកឈ្នះ ១ សិតមកវិញ ក្នុងលទ្ធផល ២១-២៥ ប៉ុន្តែចូលដល់សិតទី ៤ ទើបអ្វីៗត្រូវបានសម្រេច ដោយកម្ពុជា បញ្ចប់ការប្រកួតជាមួយនឹងការយកឈ្នះ ២៩-១៩។
លោក Li Jun គ្រូបង្វឹក នៃក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានលើកឡើងក្រោយបញ្ចប់ការប្រកួតពីភាពខុសប្លែកគ្នារវាងប្រកួតទី ១ និងប្រកួតទី ២ ដោយសារប្រកួតទី ១ កីឡាករមានភាពត្រេកត្រអាលនឹងការប្រកួត ទើបបណ្ដាលឲ្យការត្រៀមខ្លួនមិនបានល្អ។ យ៉ាងណាមិញលោកបានកែខៃដោយសិក្សាពីខ្លួនឯង និងគូប្រកួតឡើងវិញមុនចូលដល់ការប្រកួតទី ២។

លោក Li Jun បាននិយាយពីយុទ្ធសាស្ត្រប្រកួតថា «ដោយមូលហេតុថាក្រុមបារាំងមានកីឡាករមានកម្ពស់ខ្ពស់ ដូច្នេះយើងបានប្រើយុទ្ធសាស្ត្រថ្មីដោយប្រើកីឡាករក្មេងៗដែលមានកម្ពស់ខ្ពស់ទៅលេងជាមួយពួកគាត់ ហើយកីឡាករយើងចាស់ៗដែលមានបទពិសោធជោកជាំគឺនៅចាំទប់ពីក្រោយ ចំពោះលទ្ធផល ២ សិតដំបូងគឺល្អ ហើយនៅសិតទី ៣ ពួកគេក្មេងៗដោយសារហត់ផង ហើយស្មារតីមិនសូវនឹងនផង ទើបប្ដូរកីឡាករចាស់ៗចូលជំនួសវិញ។ សម្រាប់កីឡាករចាស់ៗរបស់យើងនៅសិតទី ៤ គឺស្មារតីគាត់ល្អជាងនៅការប្រកួតទី ១ ដូច្នេះហើយនៅថ្ងៃនេះកីឡាករយើងទាំងអស់ធ្វើបានល្អមែនទែន គឺធ្វើបាននូវអ្វីដែលពួកយើងប្រជុំចង់បាន ហើយពួកគាត់ធ្វើបានមែន»។
នេះគឺជាការប្រកួតអន្តរជាតិលើកទី ៤ ដែលជម្រើសជាតិបាល់ទះកម្ពុជា ធ្វើការប្រកួតកម្ដៅសាច់ដុំ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅលើទឹកដីរបស់ខ្លួនជាប្រវត្តិសាស្ត្រ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់