កីឡា
គួរឲ្យចាប់អារម្មណ៍ ញាន សុស៊ីដាន ក្នុងលីគខាប់មុនទៅហាត់នៅថៃជាមួយU22
ខ្សែបម្រើប្រយុទ្ធរបស់ក្លឹបក្រសួងការពារជាតិ ញាន សុស៊ីដាន បង្ហាញខ្លួនគួរឲ្យចាប់អារម្មណ៍ក្នុងខេមបូឌានលីគខាប់រដូវកាល២០២៣នេះដែលទើបប្រកួតបាន៣សប្តាហ៍ មុនពេលរូបគេត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំដើម្បីទៅហ្វឹកហាត់នៅប្រទេសថៃត្រៀមស៊ីហ្គេម លើកទី៣២។

នៅពេលក្រសួងការពារជាតិបានយកឈ្នះកោះកុង ដោយលទ្ធផល ១-២ ក្នុងសប្តាហ៍ទី១នៃពានរង្វាន់ខេមបូឌានលីគខាប់ ញាន សុស៊ីដាន ស៊ុតចូលបាន១គ្រាប់ ហើយសម្រាប់ការប្រកួតសប្តាហ៍ទី២ រូបគេស៊ុតបាន២គ្រាប់នៅពេលក្លឹបទ័ពបានយកឈ្នះអគ្គិសនីកម្ពុជា ដោយលទ្ធផល ៤-០ នៅក្នុងផ្ទះរបស់ខ្លួន។
សម្រាប់ការប្រកួតសប្តាហ៍ទី៣ ក្រសួងការពារជាតិបានយកឈ្នះព្រៃវែង ដោយលទ្ធផល ២-១ ប៉ុន្តែរូបគេមិនបានស៊ុតចូលទេ។ ទោះជាយ៉ាងណា រូបគេជាតួអង្គដ៏សំខាន់ដែលរួមចំណែកឲ្យក្រុមទ័ពទទួលបាន៣ពិន្ទុបន្ថែម។ ឆ្លងកាត់៣សប្តាហ៍ ក្រសួងការពារជាតិឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុពេញ ដោយឈរលើកំពូលតារាងពូល A។

ពេលនេះ ញាន សុស៊ីដាន បានកំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំឯកោះសាម៉ុយ ប្រទេសថៃ ដើម្បីហ្វឹកហាត់ទាំងផ្លូវកាយ ចិត្ត និងស្មារតី ត្រៀមខ្លួនឲ្យបានល្អសម្រាប់ម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
កាលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើក២០២២) នៅប្រទេសវៀតណាម ញាន សុស៊ីដាន ក៏បានជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិ U23 ឆ្នាំដែរ៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


