កីឡា
មកដឹងរូបមន្តប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២០២៣ វគ្គថ្នាក់ខេត្ត ដែលនឹងចាប់ផ្ដើមចុងខែមីនានេះ
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០២៣ វគ្គថ្នាក់ខេត្ត នឹងចាប់ផ្ដើមការប្រកួតនៅចុងខែមីនា ឆ្នាំ ២០២៣ នេះ សម្រាប់ការប្រកួតលើកទី ១៧។

យោងតាមគណៈកម្មការរៀបចំការប្រកួត បានប្រកាសថា ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ បានសេចក្ដីថា ប្រើរយៈពេល ៧ ខែ សម្រាប់ការប្រកួតដែលមាន ៩៤ ប្រកួត។

បញ្ជាក់ថា ឆ្នាំ ២០២៣ នេះ មានក្រុមចំនួន ២០ ចូលរួមប្រកួត ត្រូវបានបែងចែកចេញជា ៤ ពូល ក្នុង ១ ពូល មាន ៥ ក្រុម មានដូចជា៖
-ពូល ក ៖ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តកែប, កំពតអែហ្វស៊ី, ខេត្តព្រះសីហនុ, មន្ទីរអយក ខេត្តកំពង់ស្ពឺ។
-ពូល ខ ៖ ខេត្តកណ្ដាល, មន្ទីរអយក ខេត្តកំពង់ចាម, មន្ទីរអយក ខេត្តកំពង់ឆ្នាំង, មន្ទីរអយក ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង។
-ពូល គ ៖ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់, យុវជនខេត្តបាត់ដំបង, សូហ្វីយ៉ាប៉ៃលិន, ខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យ។
-ពូល ឃ ៖ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ, ព្រះវិហារ អែហ្វស៊ី, មន្ទីរអយក ខេត្តសៀមរាប, អធិរាជដំរីឦសាន ខេត្តរតនគីរី, សមាគមកីឡាខេត្តមណ្ឌលគីរី។
ចំពោះរូបមន្តប្រកួតគឺធ្វើឡើងជាលក្ខណៈវិលជុំសន្សំពិន្ទុចំនួន ២ ជើង ក្នុងដី និងក្រៅដី។ ក្រុមមានពិន្ទុលើគេចំនួន ២ ក្រុម ប្រចាំពូលទាំង ៤ នឹងបានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ដែលធ្វើការប្រកួត ២ ជើងដូចគ្នា។
សូមរំលឹកថា ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី គឺជាក្រុមការពារតំណែងជើងឯក បន្ទាប់ពីបានយកឈ្នះខេត្តឧត្តរមានជ័យ ១-០៕
អត្ថបទ ៖ មន្នីរ័ត្ន
កាលវិភាគប្រកួតទាំងស្រុងមានដូចខាងក្រោម ៖




-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ព័ត៌មានជាតិ១១ ម៉ោង មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ