កីឡា
យុវជនខ្មែរ-បារាំង Loic Chan មានក្តីស្រមៃចូលរួមក្រុមកម្ពុជាតាំងពីតូច
យុវជនខ្មែរ-បារាំង Loic Chan មានអារម្មណ៍រីករាយ និងមោទនភាពដែលបានជាប់ឈ្មោះក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បន្ទាប់ពីមានក្តីស្រមៃចូលរួមតាំងពីកុមារភាព។

យុវជន Loic Chan ដែលជាកូនប្រុសរបស់លោក Maurice Chan ជាជនជាតិខ្មែរ និងម្តាយជាជនបារាំងអាយុទើប១៨ឆ្នាំជាយុវជនរបស់ក្លិបបាល់ទាត់អេស្ប៉ាញ RCD Mallorca។
កីឡាករ ធារី ចន្ថាប៊ីន បានឲ្យដឹងថា Loic Chan មិនអាចនិយាយភាសាអង់គ្លេសបានច្រើនទេ ហើយក៏មិនចេះភាសាខ្មែរថែមទៀត។ រូបគេនិយាយភាសាបារាំង និងអាចនិយាយអេស្ប៉ាញបាន។
ធារី ចន្ថាប៊ីន បានប្រាប់ថា ៖«គាត់ (Loic Chan) ពិតជាសប្បាយរីករាយ និងមោទនភាពណាស់។ គេពិតជារីករាយដែលបានចូលរួមជាមួយក្រុម U23 កម្ពុជា។ សង្ឃឹមថា គាត់នឹងទទួលបានឯកសារផ្លូវការ និងអាចលេងឲ្យក្រុមកម្ពុជាបាន។ ដោយសារខ្ញុំស្គាល់ឪពុករបស់គាត់ អីចឹងហើយបានជាគាត់ពឹងឲ្យខ្ញុំជួយ»។

លោក Maurice Chan បាននិយាយថា ៖«ដូចឪពុកម្តាយគ្រប់រូបអីចឹង ចង់ឲ្យកូនបានលេងតំណាងឲ្យជម្រើសជាតិ តែមានកីឡាករជាច្រើនមិនប្រាកដថា បានលេងឲ្យជម្រើសជាតិទេ។ ខ្ញុំជាឪពុកជំរុញឲ្យកូនសម្រេចក្តីស្រមៃរបស់គេ ប៉ុន្តែរឿងសំខាន់បំផុតដំបូងគឺឲ្យគេបានជាប់ឈ្មោះជាមុន។ នេះជាកិត្តិយសសម្រាប់ខ្ញុំ។ ខ្ញុំតែងតែប្រាប់កូនឲ្យស្គាល់ពីកម្ពុជា។ ជាពិសេស កីឡាករ ធារី ចន្ថាប៊ីន ជាគំរូម្នាក់សម្រាប់គាត់»។
យុវជនខ្មែរ-បារាំង Loic Chan បានចាប់ផ្តើមហ្វឹកហាត់ និងលេងបាល់ទាត់តាំងពីអាយុ៥ឆ្នាំ។ រូបគេបានលេងក្រុម៣ផ្សេងគ្នានៅប្រទេសបារាំងគឺ Revel រយៈពេល៣ឆ្នាំ ក្រុម Castelnaudary រយៈពេល៤ មុនពេលផ្លាស់ទៅលេងឲ្យក្រុម Balma SC រយៈពេល២ឆ្នាំកន្លះ និងបច្ចុប្បន្នជាយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្រុម RCD Mallorca នៅប្រទេសអេស្ប៉ាញ។
នេះមិនមែនជាលើកទី១ទេដែលរូបគេបានមកប្រទេសកម្ពុជា។ តាមពិតរូបគេបានមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ និងធ្លាប់បានហ្វឹកហាត់នៅក្លិបភ្នំពេញក្រោន។

ការកោះហៅយុវជនខ្មែរ-បារាំង Loic Chan ចូលរួមជាមួយក្រុម U23 កម្ពុជានៅពេលនេះគឺជាការត្រៀមទៅប្រកួតជើងឯកយុវជនអាស៊ាន AFF U23 Championship ឆ្នាំ២០២៣ នៅប្រទេសថៃពីថ្ងៃទី១៧ ដល់ទី២៦ ខែសីហា ឆ្នាំ២០២៣។ ក្រុម U23 កម្ពុជា ស្ថិតនៅពូល A ដែលមានម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា និងព្រុយណេ ខណៈពូល B មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ហើយពូល C មានវៀតណាម ហ្វីលីពីន និងឡាវ៕
អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


