កីឡា
យុវជន ភិន ចាន់វិសុទ្ធ កំពុងលេចធ្លោពានរង្វាន់សម្តេចថ្នាក់ខេត្ត២០២៣
សមាជិករបស់ក្រុមភ្នំពេញហ្គាឡាក់ស៊ី ភិន ចាន់វិសុទ្ធ កំពុងក្លាយជាកីឡាករវ័យក្មេងគួរឲ្យចាប់អារម្មណ៍ម្នាក់ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ថ្នាក់ខេត្ត។
គិតត្រឹមសប្តាហ៍ទី១៥ នៃការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល កីឡាករ ភិន ចាន់វិសុទ្ធ ស៊ុតបាន១២គ្រាប់ដែលកំពុងក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ។ រូបគេបានជួយឲ្យភ្នំពេញហ្គាឡាក់ស៊ីឈរលេខ១ក្នុងពូល ក បន្ទាប់ពីឆ្លងកាត់ការប្រកួត៦លើក ឈ្នះ៤ និងស្មើ២ ដោយមិនទាន់ស្គាល់បរាជ័យឡើយ។
ភិន ចាន់វិសុទ្ធ ដែលមានស្រុកកំណើតនៅភូមិ ម្លូរម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលមានជំនាញជើងស្តាំ។ កីឡាករវ័យ២១ឆ្នាំរូបនេះមានប្រភពចេញពីសាលាតម្រង់ទិសអភិវឌ្ឍខេត្តកណ្តាលភាគខាងជើង និងធ្លាប់លេងឲ្យក្រុមបាល់ទាត់វិទ្យាល័យទេពប្រណម្យ។
លោក រេស រ៉ាវី ប្រធានក្រុមភ្នំពេញហ្គាឡាក់ស៊ីបានប្រាប់ថា លោកទើបតែនាំយក ភិន ចាន់វិសុទ្ធ ចូលរួមក្នុងក្រុមរបស់លោកនៅក្នុងឆ្នាំ២០២៣នេះ ដោយសារលោកមើលឃើញពីសមត្ថភាពដ៏ល្អ។ រូបគេកំពុងបង្ហាញទម្រង់គួរឲ្យចាប់អារម្មណ៍ដែលអាចនឹងអភិវឌ្ឍខ្លួនបានវែងឆ្ងាយបន្តទៀត។
តាមការបញ្ជាក់ពីប្រធានក្រុមភ្នំពេញហ្គាឡាក់ស៊ីថា ភិន ចាន់វិសុទ្ធ មានគោលបំណងធំគឺអភិវឌ្ឍខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីពពិតប្រាកដមួយរូប និងជាប់ជម្រើសជាតិកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៤ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ២០ ម៉ោង ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ