Connect with us

កីឡា

ពោធិ៍សាត់ ស្មើ​ កំពង់ធំ ខណៈបន្ទាយមានជ័យ លត់ រតនគិរី ១-៣  ពានសម្តេចតេជោថ្នាក់ខេត្តវគ្គ៨ក្រុមចុងក្រោយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ម្ចាស់​ផ្ទះ​ខេត្តពោធិ៍សាត់ បាន​ត្រឹម​ស្មើ​ជា​មួយ​ក្រុម​ខេត្ត​កំពង់ធំ ដោយ​លទ្ធផល ១-១ ខណៈ​ក្រុម​ភ្ញៀវ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ធ្វើ​ដំណើរ​ទៅ​លត់​​ម្ចាស់​ផ្ទះខេត្ត​រតនគិរី ដោយ​លទ្ធផល ១-៣ សម្រាប់​ការ​ប្រកួត​ជើង​ទី១ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) លើក​ទី​១៧ ថ្នាក់​ខេត្ត កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់​បាល់​ជំនួប​រវាង​ខេត្ត​រតនគិរី និង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​កើត​ឡើង​ដល់​ទៅ​៤​គ្រាប់​ក្នុង​វគ្គ​ទី២ បន្ទាប់​ពីវគ្គ​ទី១​គ្មានគ្រាប់​បាល់។ ខេត្ត​រតនគិរី​​បាន​បើក​ការ​នាំ​មុខ ១-០ ដោយ​កីឡាករ ពៅ ញៀន នៅ​នាទី​៥៥ ប៉ុន្តែ​​ខេត្ត​បន្ទាយ​មានជ័យ​​បាន​វាយ​បក​រក​បាន​៣​គ្រាប់​​​ដោយ​កីឡាករ ថន រតនា ២​គ្រាប់​នៅ​នាទី​ទី​៧៤ និង​៨០ ហើយ១​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ រុន រតនា នៅ​នាទី​៧៨។

ចំពោះ​ការ​ប្រកួត​រវាង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ​បាន​ត្រឹម​ស្មើ​គ្នា ១-១ ក្នុង​នោះ​​ខេត្ត​កំពង់ធំ​បាន​បើក​ការ​នាំ​មុខ ០-១ ដោយ​កីឡាករ ឡុង តុងលាង នៅ​នាទី​២៧ ប៉ុន្តែ​ក្រុមម្ចាស់​ផ្ទះ​ខេត្ត​ពោធិ៍សាត់​បាន​តាម​ស្មើ​ ១-១ នៅ​នាទី​ទី៥៥។

លទ្ធផល​ជើង​ទី​១

  • ខេត្ត​កំពង់ចាម ០-១ ភ្នំពេញ​ហ្គាឡាក់​ស៊ី ថ្ងៃ​២៦ ខែតុលា
  • ខេត្ត​រតនគិរី ១-៣ ខេត្ត​បន្ទាយ​មាន​ជ័យ ថ្ងៃ​ទី៣១ ខែតុលា
  • ខេត្ត​ពោធិ៍សាត់ ១-១ ខេត្ត​កំពង់ធំ ថ្ងៃ​ទី​៣១ ខែ​តុលា

កម្មវិធី​ប្រកួត​ជើង​ទី១

  • ខេត្ត​ព្រះ​សីហនុ VS ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី​១ ខែ​វិច្ឆិកា

អត្ថបទ៖​ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ១២ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា៣៧ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៥៥ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

មីនតោន
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

Sokha Hotels

ព័ត៌មានពេញនិយម