Connect with us

កីឡា

ថ្ងៃនេះបើ See You Soon ឈ្នះក្រុម Triple នឹងឡើងវគ្គ៨ក្រុម ជើងឯកពិភពលោក M5

បានផុស

នៅ

ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា See You Soon ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​របស់​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត Triple Esports សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​​ក្នុង​ពូល​ លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ពិភព​លោក M5 World Championship លើ​វិញ្ញាសា Mobile Legends: Bang Bang វេលា​ម៉ោង​​១​រសៀល​ ថ្ងៃ​ចន្ទ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ប្រទេសហ្វីលីពីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម See You Soon របស់​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល A ដែល​មាន​ក្រុម​ខ្លាំង ONIC Esports របស់​ប្រទេសឥណ្ឌូណេស៊ី ក្រុម Triple Esports របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ក្រុម Bigetron Sons របស់​ប្រទេស​ប្រេស៊ីល។

ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​លើក​ទី១ កាល​ពីម្សិល​មិញ See You Soon ​បាន​យក​ឈ្នះ​លើ​ក្រុម​របស់​ប្រេស៊ីល Bigetron Sons ដោយ​លទ្ធផល ២-០ ​ដើម្បី​ឈរ​លេខ​២​ក្នុង​ពូល ខណៈ​ ONIC Esports កំពុង​ឈរ​លេខ​១ ក៏​បាន​យក​ឈ្នះ​លើ​ក្រុម​របស់​ប្រេស៊ីល​ដោយ​លទ្ធផល ២-០ ដែរ។ ដូច្នេះ​ប្រសិន​​​បើ​ក្រុម​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​អារ៉ាប៊ីសាអ៊ូឌីត​ Triple Esports នា​រសៀល​នេះ​បាន ពួក​គេ​នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ បើ​ទោះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​ជា​មួយ ONIC Esports ចាញ់​ក៏​ដោយ ប៉ុន្តែ​គ្រាន់​តែ​ប្រែ​ប្រួល​ចំណាត់ថ្នាក់​លេខ​១ ឬ​លេខ​២​ប៉ុណ្ណោះ។

ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ M5 World Championship មាន​១៦​ក្រុម​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ប្រកួត​ជម្រុះតាំង​ពីថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ ក្រុម​ទាំង​​១៦ក្រុម​ ត្រូវ​បាន​ចាប់​ឆ្នោត​បែង​ចែក​ជា​​​៤​​ពូល​ដែល​ក្នុង​មួយ​ពូល​ៗ​មាន​៤​ក្រុម។

ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដែល​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ទី​៧ ខែ​ធ្នូ គឺ​ជ្រើស​រើស​យក​ក្រុម​លេខ​១ និង​លេខ​២​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ការ​ប្រកួត​វគ្គ៨​ក្រុម​ចុង​ក្រោយ​ដែល​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ទី​១៧ ខែ​ធ្នូ ប្រើ​រូបមន្ត​គឺ​ក្រុម​ឈ្នះ​ឡើង​ទៅ​វគ្គ​បន្ត​ស្ថិត​នៅ​ Upper Bracket និង​ក្រុម​ចាញ់​​នៅ​មិន​ទាន់​អស់​ឱកាស​​ទេ​ដោយ​ស្ថិត​នៅ Lower Bracket ដើម្បី​​ប្រកួត​ជា​មួយ​ក្រុមចាញ់​ដូច​គ្នា​ដើម្បី​រក​ឱកាស​ទៅ​វគ្គ​បន្ត។ អ្នក​ចាញ់​នៅ​វគ្គ Lower Bracket ទើប​អស់​ឱកាស។

ការ​ប្រកួត​ចាប់​ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​រហូត​ដល់​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​គឺ​ប្រើ​ពេល​​៥ហ្គេម (Bo5) ខណៈ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​គឺ​​​ប្រើ​​ពេល​៧ហ្គេម (Bo7)។

ចំពោះ​ប្រាក់​រង្វាន់​​​ ក្រុម​ដែល​ចូល​រួម​​ចាប់​តាំង​ពី​វគ្គ​ជម្រុះ​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ សុទ្ធ​តែ​ទទួលល​បាន​តាម​ចំណាត់​ថ្នាក់​ផ្សេង​ៗ​គ្នា។ រហូត​ដល់​ពេល​នេះ​រក​ឃើញ​ក្រុម​ចំណាត់​​ថ្នាក់​ពី​លេខ​​១៧ ដល់​លេខ២២​រួច​ហើយ។ នៅ​សល់​​១៦​ក្រុម​​ដែល​ប្រជែង​គ្នា​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

ប្រាក់​រង្វាន់​មាន​ដូច​ខាង​ក្រោម

  • លេខ១៖ ៣០​ម៉ឺន​ដុល្លារ
  • លេខ២៖ ១២​ម៉ឺន​ដុល្លារ
  • លេខ៣៖ ៨​ម៉ឺន​ដុល្លារ
  • លេខ៤៖ ៥,៥ម៉ឺន​ដុល្លារ​
  • លេខ៥-៦៖ ៤​ម៉ឺន​ដុល្លារដូចគ្នា
  • លេខ​៧-៨៖ ៣​ម៉ឺន​ដុល្លារដូចគ្នា
  • លេខ៩-១២៖ ២​ម៉ឺន​ដុល្លារដូចគ្នា
  • លេខ១៣-១៦៖ ១,៥​ម៉ឺន​ដុល្លារ​ដូចគ្នា
  • លេខ១៧-២២៖ ១​ម៉ឺន​ដុល្លារ​ដូចគ្នា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម