កីឡា
ក្រុម Esports កម្ពុជា ចេញទៅប្រកួតជម្រុះកីឡាទ្វីបអាស៊ី Asian Games ព្រឹកនេះនៅសិង្ហបុរី
ក្រុមកីឡាករអេឡិចត្រូនិកជម្រើសជាតិកម្ពុជា លើវិញ្ញាសា Mobile Legends Bang Bang បានចេញដំណើរទៅប្រទេសសិង្ហបុរី ដើម្បីប្រកួតជម្រុះកីឡាទ្វីបអាស៊ី Asian Games ចាប់ថ្ងៃទី១៨ ដល់ទី២១ ខែមិថុនា ឆ្នាំ ២០២៦។

កម្ពុជា ស្ថិតនៅពូល A ប្រចាំតំបន់អាស៊ាន ដោយមាន ៨ ប្រទេស គឺ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង វៀតណាម។ ពូលនេះជ្រើសរើសយក ៥ ក្រុមឡើងទៅជុំចុងក្រោយ។
ពូល B ប្រចាំតំបន់អាស៊ីខាងលិច មានប្រទេស ៥ ប្រទេសគឺ អ៉ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត ហ្សក់ដានី អារ៉ាប់រួម និង អូម៉ង់។ ពូលនេះជ្រើសរើសយក ៣ ក្រុមឡើងទៅជុំចុងក្រោយ។
ពូល C ប្រចាំតំបន់អាស៊ីកណ្តាល មាន ៤ ប្រទេស គឺ កាហ្សាស្ថាន អ៊ូបេគីស្ថាន គៀរហ្ស៊ីស្ថាន និង តាហ្ស៊ីគីស្ថាន។ ពូលនេះជ្រើសរើសយក ២ ក្រុមឡើងទៅជុំចុងក្រោយ។
ពូល D ប្រចាំតំបន់អាស៊ីខាងកើត និងខាងត្បូង មាន ៥ ប្រទេស គឺ នេប៉ាល់ ស្រីលង្កា ហុងកុង ម៉ុងហ្គោលី និង ប៉ាគីស្ថាន។ ពូលនេះជ្រើសរើសយក ២ ក្រុមទៅជុំចុងក្រោយ។
យោងតាមកិច្ចប្រជុំ លើកទី ១០១ របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានបញ្ជាក់ថា ដំណើរការប្រកួតកីឡាអេឡិចត្រូនិកបគ្រប់គ្រងដោយ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ទាំងស្រុង សូម្បីតែ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី (AESF) ក៏មិនពាក់ព័ន្ធដែរ៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


