កីឡា
ក្រុម Esports កម្ពុជាធ្វើឲ្យតំបន់អាស៊ានភ្ញាក់ផ្អើលក្នុងវគ្គជម្រុះ Asian Games
ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជាវិញ្ញាសា Mobile Legends Bang Bang បានធ្វើឲ្យពិភពកីឡាអេឡិចត្រូនិកនៅតំបន់អាស៊ីអាគ្នេយ៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងការប្រកួតជម្រុះកីឡាទ្វីបអាស៊ី Asian Games ដែលបានបញ្ចប់កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៦ នៅប្រទេសសិង្ហបុរី។

ពូល A ប្រចាំតំបន់អាស៊ាន មាន ៨ ប្រទេសចូលរួមប្រកួតគឺ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី និងឡាវ។ មុនការប្រកួត អ្នកតាមដានកីឡាអេឡិចត្រូនិកគិតថា កម្ពុជា អាចឈ្នះតែប្រទេស សិង្ហបុរី វៀតណាម និង ឡាវ ហើយនឹងពិបាកយកឈ្នះក្រុមខ្លាំងៗ គឺ ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ដោយផ្នែកលើប្រវត្តិប្រកួតកន្លងមក។
ប៉ុន្តែផ្ទុយពីទស្សនៈរបស់អ្នកតាមដានកីឡាអេឡិតត្រូនិកអាស៊ាន គឺ ក្រុមកម្ពុជាបានបង្ហាញភាពខ្លាំងដោយយកឈ្នះស្ទើរគ្រប់ប្រទេសទាំងអស់។ កម្ពុជា បានវាយបកឈ្នះ មីយ៉ាន់ម៉ា ដោយលទ្ធផល ២-១, ឈ្នះ វៀតណាម ២-០ និងវាយបកឈ្នះ ហ្វីលីពីន ២-១។ ការឈ្នះ ហ្វីលីពីន គឺជាកំណត់ត្រាជ័យជម្នះលើកដំបូងសម្រាប់ក្រុមកម្ពុជា ដែលនេះហើយបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការប្រកួតបន្ទាប់ កម្ពុជា បានឈ្នះ សិង្ហបុរី ២-០ និងបង្កើតការភ្ញាក់ផ្អើលជាថ្មីតាមរយៈជ័យជម្នះ ២-០ លើម៉ាឡេស៊ី ព្រមទាំងឈ្នះ ២-០ ទៀតលើ ឡាវ។

ការប្រកួតចុងក្រោយ ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អ និងមានប្រៀបទៅហើយលើក្រុមខ្លាំងឥណ្ឌូណេស៊ី ប៉ុន្តែគួរឲ្យស្តាយ អ៊ីនធឺណេត មានបញ្ហាធ្វើឲ្យការប្រកួតផ្អាក់ពាក់កណ្តាលទី។ ពេលនោះ ក្រុមកម្ពុជាកំពុងជក់ដៃ សហការគ្នាបានល្អ និងគ្រប់គ្រងស្ថានការទៅហើយ ប៉ុន្តែពេលអ៊ីនធឺណេតដំណើរការវិញ ធ្វើឲ្យ ឥណ្ឌូណេស៊ី ត្រៀមខ្លួនឡើងវិញធ្វើឲ្យពួកគេបានយកឈ្នះ កម្ពុជាចុងម៉ោង ដោយលទ្ធផល ២-១។ ប្រសិនបើកុំមានបញ្ហាអ៊ីធឺណេត ក្រុមកម្ពុជា ប្រហែលជាវ៉ៃយកឈ្នះរាបទាំង ៧ ប្រទេស។

ក្រោយចប់វគ្គជម្រុះប្រចាំតំបន់អាស៊ានគឺ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ទទួលបានកៅអីទៅប្រកួតជុំចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games នៅប្រទេសជប៉ុន។ ចំណែក វៀតណាម ឡាវ និង សិង្ហបុរី បានធ្លាក់។
លទ្ធផលទាំង ៧ ប្រកួតរបស់ កម្ពុជា
- ឈ្នះ មីយ៉ាន់ម៉ា ២-១
- ឈ្នះ វៀតណាម ២-០
- ឈ្នះ ហ្វីលីពីន ២-១
- ឈ្នះ សិង្ហបុរី ២-០
- ឈ្នះ ម៉ាឡេស៊ី ២-០
- ឈ្នះ ឡាវ ២-0
- ចាញ់ ឥណ្ឌូណេស៊ី ១-២


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


