Connect with us

កីឡា

កីឡាករ​៨​រូប​ធ្លាប់​ឈ្នះពានកីឡាករឆ្នើមប្រចាំពានសម្តេចតេជោ

បានផុស

នៅ

ពាន​រង្វាន់​សម្តេច​​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​តាំង​ពី​ឆ្នាំ​២០០៧​ដែល​មាន​អាយុ​កាល​១៧​ឆ្នាំ​ហើយ​គិត​ទាំងរដូវ​កាល​២០២៣-២៤។ ​ចាប់​តាំង​ពី​បង្កើត​ឡើង​មក ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​មាន​តែ​៨​នាក់​ប៉ុណ្ណោះ ពី​ព្រោះ​ឆ្នាំ​ខ្លះ​មិន​មាន​ពាន​រង្វាន់​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ចាប់​ពី​ឆ្នាំ២០០៧​ដល់​២០១២​មិន​មាន​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ទេ។ ពាន​រង្វាន់​មាន​ចាប់​មាន​លើក​ដំបូង​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ប៉ុន្តែ​មិន​មាន​នៅ​ឆ្នាំ​២០១៥ និង​២០១៦​ ហើយ​មាន​ជា​ថ្មី​​ពី​ឆ្នាំ​២០១៧​រហូត​ដល់​បច្ចុប្បន្ន។

ក្នុង​ចំណោម​កីឡាករ​ទាំង​៨​រូប​គ្មានកីឡាករ​ណា​ម្នាក់​ដែល​ធ្លាប់​ឈ្នះ​ដល់​ទៅ​ពីរ​ដង​ទេ។ កីឡាករ​របស់​វិសាខា​ឈ្នះ​បាន​៣​ដង ព្រះ​ខ័ន​រាជ​ស្វាយរៀង​២​ដង អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​២​​ដង និង​ណាហ្គាវើលដ៍​១​ដង។

កីឡាករ​ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ទាំង​៨​រូប

  • ឆ្នាំ​២០១៣៖ ជួន ជុំ របស់​ណាហ្គាវើលដ៍ (ណាហ្គាវើលដ៍ ជាជើងឯក)
  • ឆ្នាំ​២០១៤៖ ទិត្យ ឌីណា របស់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​ជើងឯក)
  • ឆ្នាំ២០១៧៖ ប្រាក់ មុន្នីឧត្តម របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង (ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ជើងឯក)
  • ឆ្នាំ​២០១៨៖ នួន បូរី របស់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ក្រសួង​ការពារ​ជាតិ​ ជា​ជើងឯក)
  • ឆ្នាំ​២០១៩៖ ហ៊ួយ ផល្លីន របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង (បឹងកេត ជា​ជើងឯក)
  • ឆ្នាំ​២០២០៖ ច្រឹង ពលរដ្ឋ របស់​​វិសាខា (វិសាខា ជា​ជើងឯក)
  • ឆ្នាំ​២០២១៖  អ៊ុក សុវណ្ណ របស់​វិសសាខា (វិសាខា ជា​ជើងឯក)
  • ឆ្នាំ២០២២៖ ម៉ាត់ នូរ៉ុណ របស់​បឹងកេត (វិសាខា ជា​ជើងឯក)

សម្រាប់​រដូវ​កាល​២០២៣-២៤ នឹង​រក​ឃើញ​ម្ចាស់​ជើង​ឯក​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ​ ហើយ​ម្ចាស់​ពាន​រង្វាន់​​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ ម្ចាស់​ស្បែក​ជើង​មាស និង​គ្រូ​បង្វឹក​ឆ្នើម​ក៏​នឹង​រក​ឃើញ​ដែរ ខណៈ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ជួប ភ្នំពេញ​ក្រោន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក​នេត្រ ភក្ត្រា ដឹក​នាំ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន បរិច្ចាគ​ឈាម ក្រោម​ប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​រតនគិរី ប្រារព្ធ​ទិវា​មច្ឆជាតិ ឆ្នាំ​២០២៥ ដើម្បី​ប្រលែង​កូន​ត្រីនៅ​បឹង​កន្សែង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ បើកពិភាក្សាថ្នាក់ជាតិ លើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត”

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតសង្ឃឹម​ថា​ប្រទេស​លោក​នឹង​អាច​បង្កើន​ទំនាក់ទំនង​កាន់​តែច្រើនជាមួយ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល៦ខែ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបង្ក្រាបបានបទល្មើស៩០ករណី និងបញ្ជូនជនសង្ស័យ ៥១នាក់ទៅតុលាការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ចរាចរណ៍១៩ ម៉ោង មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

Sokha Hotels

ព័ត៌មានពេញនិយម