កីឡា
ប្រដាល់សប្បុរសធម៌កម្ពុជា-ជប៉ុន រំពឹងការឧបត្ថម្ភពីអ្នកគាំទ្រ
កម្មវិធីប្រដាល់សប្បុរសធម៌កម្ពុជា-ជប៉ុន នឹងធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងគោលបំណងស្វែងរកថវិកាជួយដល់កុមារកំព្រាកម្ពុជា។

ការប្រកួតប្រដាល់សប្បុរសធម៌នេះគឺអ្នកគាំទ្រអាចចូលរួមដោយសេរី គឺមិនមានលក់សំបុត្រទេ ប៉ុន្តែអ្នករៀបចំកម្មវិធីនឹងរៀបចំប្រអប់មូលនិធិសម្រាប់ឲ្យបងប្អូនអាចចូលរួមជាថវិកាតាមទឹកចិត្តដើម្បីជួយដល់កុមារកំព្រាកម្ពុជា។ កម្មវិធីប្រដាល់សប្បុរសធម៌កម្ពុជា-ជប៉ុន ក៏បានរៀបចំកញ្ចប់ថវិកាជួយឧបត្ថម្ភដល់កុមារកំព្រាដែរ។
ក្នុងសន្និសីទសារព័ត៌មាន លោក មាស វិចិត្រ អគ្គនាយកក្រុមហ៊ុន LDST Development បាននិយាយថា៖«ជាក់ស្ដែងការចូលរួមទស្សនាផ្ទាល់របស់បងប្អូនគឺដោយសេរី ប៉ុន្តែយើងចង់ឲ្យបងប្អូនមានទឹកចិត្តជួយដល់កុមារកំព្រាតាមរយៈកម្មវិធីប្រដាល់។ យើងនឹងរៀបចំប្រអប់សប្បុរសធម៌នៅច្រកចូល ដើម្បីឲ្យបងប្អូនអាចបរិច្ចាគតាមសទ្ធា។ ក្នុងនោះក្រុមហ៊ុនបានរៀបចំកញ្ចប់ថវិកាដើម្បីសប្បុរសធម៌ដែរ»។

ការប្រកួតប្រដាល់សប្បុរសធម៌កម្ពុជា-ជប៉ុន មានចំនួន៩គូ ក្នុងនោះមានកីឡាករកម្ពុជា៤រូបគឺកីឡាករ ឈឿង ល្វៃ, រិន ដេវីត, ពេជ្រ វាន់ថង និង ឡុង សុវណ្ណឌឿន ហើយមានកីឡាករមកពីប្រទេសផ្សេងៗទៀត។ កម្មវីធីមានការប្រកួត៤ប្រភេទកីឡាប្រដាល់ផ្សេងគ្នាគឺ ឃីកបុងស៊ីង ប្រដាល់សកល ក្បាច់ឃ្លេ និងការប្រកួតដៃទទេ (Stress Fight)។
នេះជាកិច្ចសហការគ្នាដំបូងរវាងកម្ពុជា និងជប៉ុន ក្នុងការប្រកួតប្រដាល់សប្បុរសធម៌ ក្នុងការស្វែងរកថវិកាជួយកុមារកំព្រានៅកម្ពុជា។ អ្នកគាំទ្រអាចអញ្ជើញចូលរួមទស្សនាផ្ទាល់ឲ្យបានច្រើនកុះករ៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់