កីឡា
មិនចាញ់៤ឆ្នាំចុងក្រោយ Gunji ត្រៀមឡើងការពារខ្សែក្រវាត់លើកទី២
អ្នកប្រដាល់ជប៉ុន Taito Gunji ជាកីឡាករឃីកបុកសុីងលំដាប់ទី១ ក្នុងប្រភេទទម្ងន់៥៨គីឡូក្រោម គិតត្រឹមរយៈពេល៤ឆ្នាំចុងក្រោយមិនទាន់មានកីឡាករណាអាចយកឈ្នះរូបគេបានឡើយ។

ម្ចាស់ខ្សែក្រវាត់ K-1 Featherweight ទម្ងន់៥៧.៥ គីឡូក្រាម និងជាម្ចាស់ខ្សែក្រវាត់ K-1 Featherweight World Grand Prix កីឡាករ Taito Gunji នឹងត្រូវឡើងការពារខ្សែក្រវាត់របស់ខ្លួនជាលើកទី២ ទល់នឹងម្ចាស់ខ្សែក្រវាត់ ISKA កីឡាករ Takumi Terada នៅថ្ងៃទី២៩ ខែកញ្ញា។
កីឡាករ Terada ទទួលបានសិទ្ធិក្នុងការឡើងប្រកួតដណ្ដើមខ្សែក្រវាត់ពីកីឡាករ Taito Gunji បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករ Shoki Kaneda ក្នុងកម្មវីធី K-1 World MAX 2024 កាលពីថ្ងៃទី៧ ខែកក្ដដា។
ម្ចាស់ខ្សែក្រវាត់ ISKA កីឡាករ Tarada នឹងប្រកួតតំណាងឲ្យក្រុម ‘Team Vasileus’ របស់កីឡាករ Takeru ជាលើកទី៣ ចាប់តាំងពីផ្លាស់ទៅទីនោះកាលពីដើមឆ្នាំ២០២៤។ កីឡាករបាននិយាយថា ៖«និយាយតាមត្រង់ទៅ ខ្ញុំគិតថាខ្ញុំជាកីឡាករល្អជាងគេក្នុងទម្ងន់ featherweight។ ដូច្នេះខ្ញុំជឿថា ការប្រកួតនេះនឹងបញ្ជាក់ឲ្យឃើញពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំគិតថា នឹងផ្ដួលដៃគូឲ្យសន្លប់ ហើយគ្រងខ្សែក្រវាត់ K-1ម្តង»។

កីឡាករ Taito Gunji បានឈ្នះខ្សែក្រវាត់ K-1 Featherweight ទម្ងន់៥៧.៥ គីឡូក្រាម តាំងពីចុងឆ្នាំ២០២១។ រូបគេធ្លាប់ឡើងការពារខ្សែក្រវាត់នេះជោគជ័យម្ដង តាមរយៈជ័យជម្នះលើកីឡាករថៃ View Petchkoson កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
Gunji អាយុ២៥ឆ្នាំ កម្ពស់១.៦៧ម៉ែត្រ ធ្លាប់ប្រកួតឃីកបុកស៊ីងអាជីព៣១ដង ក្នុងនោះឈ្នះ២៥ដង ចាញ់៥ដង និងស្មើ១ដង។ ការចាញ់លើកចុងក្រោយរបស់គេគឺកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែចាប់តាំងពីពេលនោះមកឡើងប្រកួត១៣ដងមិនដែលចាញ់ឡើយ៕
ប្រែសម្រួល៖ ផា រតនា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


