កីឡា
តើ ព្រះខ័នរាជស្វាយរៀង ឬ ភ្នំពេញក្រោន ក្នុងជំនួបធំប្រចាំថ្ងៃអាទិត្យ?
ជំនួបធំប្រចាំសប្តាហ៍ ដើម្បីកាត់បន្ថយគម្លាតពិន្ទុរវាងក្រុមកំពូលតារាង ភ្នំពេញក្រោន និង ក្រុមលេខ២ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី២៦ ខែមករានេះ នៅកីឡដ្ឋានខេត្តស្វាយរៀង។

- ពិន្ទុក្នុងតារាង
ភ្នំពេញក្រោន ជាក្រុមកំពុងឈរលើកំពូលតារាង មិនទាន់ស្គាល់បរាជ័យឡើយ បន្ទាប់ពីឈ្នះ១៤ប្រកួត និងស្មើ២ប្រកួត រកបាន៤៤ពិន្ទុ។ ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ២ ក្រោយពេលឈ្នះ១៣ប្រកួត ស្មើ១ និងចាញ់២ រកបាន៤០ពិន្ទុ តាមពីក្រោយភ្នំពេញក្រោន៤ពិន្ទុ។
- ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នា២០ ក្នុងនោះ ព្រះខ័នរាជស្វាយរៀង ឈ្នះ៨ដង ភ្នំពេញក្រោនឈ្នះ៦ដង និងស្មើគ្នា៦។ ជួបគ្នាក្នុងរដូវកាលនេះ កាលពីជើងទី១ ភ្នំពេញក្រោន ឈ្នះ ព្រះខ័នរាជស្វាយរៀង ៤-៣ ខណៈ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ភ្នំពេញក្រោន ២-១ ដើម្បីក្លាយជាម្ចាស់ពាន Cambodian Super Cup បើករដូវកាល។

- ស្ថានភាពកីឡាករ
ភ្នំពេញក្រោន កំពុងក្លាយជាក្រុមមានទម្រង់លេងល្អបំផុតក្នុងរដូវកាលនេះ និងស្ថិតនៅចំណាត់ថ្នាក់លេខ៥ក្នុងចំណោមក្រុមកំពុងល្អទូទាំងពិភពលោកតាមរយៈវេបសាយ Transfermarkt។ ខ្សែប្រយុទ្ធជួរមុខសុទ្ធតែកំពុងពេញឡើងជើងល្អ។
ខ្សែប្រយុទ្ធហូឡង់ Jelle Gooselink រកបាន១៣គ្រាប់ ស្ថិតក្នុងចំណោមកីឡាករ៣នាក់ដែលបានគ្រាប់បាល់ច្រើនជាងគេគិតត្រឹមសប្តាហ៍ទី១៦។ Andres Neito រកបាន១២គ្រាប់។ កីឡាករសញ្ជាតិហ្វីលីពីន Gayoso រកបាន១០គ្រាប់ និង Ofufu រកបាន១០គ្រាប់ដែរ។

ព្រះខ័នរាជស្វាយរៀង មមាញឹកខ្លាំងទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិ ដែលបានធ្វើឲ្យពួកគេមានកីឡាកររបួសច្រើន។ យ៉ាងណា មួយរយៈពេលចុងក្រោយនេះ មានកីឡាករមួយចំនួនបានវិលត្រឡប់មកកាន់ទីលានវិញហើយ។
ការប្រកួតចុងក្រោយនៅទឹកដីវៀតណាម យើងឃើញថា ខ្សែបម្រើកណ្តាល Ryo Fujii អាចបង្ហាញខ្លួនជម្រើស១១នាក់វិញ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Pablo មានឈ្មោះក្នុងបញ្ជីបម្រុង ដូច្នេះអាចនឹងបង្ហាញខ្លួនសម្រាប់ការប្រកួតថ្ងៃអាទិត្យនេះ។
កីឡាករសំខាន់ដែលអវត្តមានគឺ គឹម សុខយុទ្ធ និង សាត រ៉ស៊ីប មិនទាន់ច្បាស់។ ខ្សែប្រយុទ្ធ Pablo រកបាន១២គ្រាប់ ខ្សែប្រយុទ្ធ Christian រកបាន១០គ្រាប់ និងកីឡាករសញ្ជាតិឡាវ Bouphachan រកបាន៦គ្រាប់។

- របៀបលេងក្រុមទាំងពីរ
ផ្តើមចេញពីយុទ្ធសាស្ត្រលេងរបស់គ្រូបង្វឹក Oleg Starynskyi និង លោក Josep Muñoz ក្រុមទាំងពីរមានទម្រង់លេងប្រយុទ្ធប្រហាក់ប្រហែលគ្នា។ ទាំងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ព្យាយាមលេងប្រយុទ្ធ សម្រុក និងដាក់សម្ពាធ ប៉ុន្តែមិនព្យាយាមលេងបែបការពារឡើយ។
- ជម្រើស១១នាក់ដំបូងរបស់ ភ្នំពេញក្រោនអាច

អ្នកចាំទី សាវេង សំណាង, ខ្សែការពារ Takaki, ឈុំ ភិសា និង សឿត បារាំង។ ខ្សែបម្រើកណ្តាល អន ចាន់ ប៉ូលីន និង Yudai ខណៈតំបន់ជួរមុខមាន Jelle និង Gayoso អមដោយបម្រើស្លាប លឹម ពិសុទ្ធ និង Ofufu។
- ជម្រើស១១នាក់ដំបូងរបស់ ព្រះខ័នរាជស្វាយរៀងអាច
អ្នកចាំទី វីរៈ ដារ៉ា, ខ្សែការពារ សឿយ វិសាល, សារ៉េត គ្រី យ៉ា និង Takashi។ ខ្សែបម្រើស្លាប Nick Taylor និង Gabi ខណៈបម្រើកណ្តាល ជូ ស៊ីនទិ និង Ryo Fujii ហើយតំបន់ជួរមុខមាន Christian, Bounphachan និង មិន រតនៈ។

គូនេះប្រហែលជាមិនអាចកើតមានគ្រាប់បាល់ច្រើនដូចកាលពីជើងទី១ទេ និងក្លាយជាការប្រកួតមួយដ៏ជក់ចិត្ត តឹងតែង ពីព្រោះក្រុមទាំងពីរសុទ្ធតែមានរបៀបលេងសម្រុក ដាក់សម្ពាធ និងគ្រប់គ្រងបាល់ដូចគ្នា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល